ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ លើកទឹកចិត្តអ្នកមិនទទួលលទ្ធផលល្អ និងអបអរអ្នកប្រឡងជាប់បាក់ឌុប
ទន្ទឹមគ្នា នៃថ្ងៃប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ(បាក់ឌុប) តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ ថ្លែងសារចូលរួមអបអរសាទរសម្រាប់បេក្ខជនទូទាំងប្រទេសដែលប្រឡងជាប់បាក់ឌុប និងលើកទឹកចិត្តអ្នកដែលមិនបានជាប់ឲ្យបន្តការខិតខំបន្ថែមទៀត កុំបាក់ទឹកចិត្ត។

ជាការពិតណាស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ បានប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុបនៅទូទាំងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ខណៈតាមបណ្ដាខេត្តនានា ក៏ត្រូវប្រកាសនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ នេះដែរ។

ក្រោយការចេញលទ្ធផលរយៈពេលពីរថ្ងៃនេះ តារាសម្តែង ពេជ្រ ចរណៃ បានចេញសារលើកទឹកចិត្ត និងចូលរួមអបអរដោយមានខ្លឹមសារថា អបអរសាទរបងប្អូនដែលបានប្រឡងជាប់ មិនថានិទ្ទេសណាទេ(តាំងពី A ដល់ F ព្រោះថាលទ្ធផលទាំងអស់នេះមិនបានបញ្ជាក់ថា ជីវិតយើងត្រូវតែជោគជ័យ ឬបរាជ័យនោះទេ។ អញ្ចឹងកុំបញ្ឈប់ខ្លួនឯងត្រឹមនេះអ្វីណា។

កញ្ញា ពេជ្រ ចរណៃ បន្ថែមថា សំនួរត្រូវសួរបន្តនោះថា តើគួរចាប់យកជំនាញអ្វីដាក់ចូលក្នុងជីវិតរបស់យើង? យើងស្រឡាញ់អ្វី? ប្រសព្វជាមួយអ្វី? អាចរស់នៅដោយធ្វើជំនាញនោះពេញមួយជីវិតដោយមិនធុញទ្រាន់បានទេ? ដើរតាមបេះដូងផង ខួរក្បាលផងទៅណា ភាពជោគជ័យក្នុងជីវិតមិនមែនមកពីយើងធ្លាក់ ឬជាប់ ពូកែមិនពូកែនោះទេ តែផ្អែកលើការតស៊ូព្យាយាមមិនបោះបង់ចោលកណ្ដាលទីច្រើនជាង …។ មនុស្សចេះតស៊ូតែងតែមានសំណាងជាងអ្នកដទៃជានិច្ច៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


