Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ គ្រោងសម្តែងគុនល្បុក្កតោ ២៥ខេត្ត-ក្រុង ក្រោមមូលនិធិ ម្នាក់ ១ដុល្លារ ដើម្បីវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក

បានផុស

នៅ

កញ្ញា ពេជ្រ ចរណៃ តារាសម្តែង និងជាគ្រូល្បុក្កតោ គ្រោងធ្វើបេសកកម្មមនុស្សធម៌មួយទៀត ក្នុងការស្វែងរកមូលនិធិជួយដល់វីរកងទ័ពជួរមុខ ក៏ដូចជាពលរដ្ឋភៀសសឹកកម្ពុជា។ នេះបើតាមការបញ្ជាក់ពីទំព័រហ្វេសប៊ុកផ្លូវការ ពេជ្រ ចរណៃ ល្បុក្កតោខ្មែរ៚ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៥។

ពេជ្រ ចរណៃ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ពេជ្រ ចរណៃ បានឱ្យដឹងថា ឆាប់ៗនេះ ខ្លួននឹងធ្វើបេសកកម្មមួយដើម្បីប្រមូលថវិកាជួយដល់វីរកងទ័ពជួរមុខ ក៏ដូចជាពលរដ្ឋភៀសសឹកកម្ពុជា តាមរយៈការសម្តែងក្បាច់គុនល្បុក្កតោ ទូទាំងខេត្ត-ក្រុងទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា ក្រោម”មូលនិធិ ម្នាក់ ១ដុល្លារ ដើម្បីជួយដល់វីរកងទ័ពជួរមុខ និង ជួយដល់ជនភៀសសឹក“។

ទន្ទឹមនេះ កញ្ញា ពេជ្រ ចរណៃ ក៏បានអំពាវនាវដល់សប្បុរសជននានាចូលរួមជាមួយមូលនិធិនេះ ក្នុងន័យដើម្បីជាចំណែកជួយដល់ប្រទេសជាតិយើងទាំងអស់គ្នា។

គួររំលឹកដែរថា គំនិតផ្តួចផ្តើមនៃមូលនិធិខាងលើនេះ គឺធ្វើឡើងក្រោយមូលនិធិ “១ដុល្លារ សម្រាប់វីរជន ដើម្បីទិញដ្រូនបំពាក់កាមេរ៉ាចាប់កម្ដៅ” កាលពីអំឡុងពាក់កណ្តាលខែសីហាកន្លងទៅ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម