បច្ចេកវិទ្យា
ក្រុមហ៊ុន Microsoft បើកឲ្យប្រជាជន រុស្ស៊ី ទាញ យកប្រព័ន្ធប្រតិបត្តិការ Windows ឡើងវិញបាន
ក្រុមហ៊ុន Microsoft បានអនុញ្ញាតឲ្យពលរដ្ឋរុស្ស៊ីទាញយក និងដំឡើងប្រព័ន្ធប្រតិបត្តិការ Windows របស់ខ្លួន និងការអាប់ដេតឡើងវិញបាន បន្ទាប់ពីការផ្អាកកាលពីខែកញ្ញាកន្លងទៅ ។

នៅក្នុងខែកញ្ញា ក្រុមហ៊ុន Microsoft បានរឹតបន្តឹងអ្នកប្រើប្រាស់រុស្ស៊ីពីការអាប់ដេតកុំព្យូទ័ររបស់ពួកគេទៅ Version ចុងក្រោយបំផុតនៃប្រព័ន្ធប្រតិបត្តិការ Windows 11 ។ បន្ទាប់មក អ្នកប្រើប្រាស់ដែលកំពុងព្យាយាមទាញយកកំណែចុងក្រោយរបស់ Windows នៅលើគេហទំព័ររបស់ក្រុមហ៊ុន គឺមិនអាចប្រើបានឡើយ ។
បើយោងតាមរបាយការណ៍ Microsoft បានអនុញ្ញាតឲ្យប្រជាជនរុស្ស៊ីទាញយកការអាប់ដេតចុងក្រោយគេម្តងទៀតដោយគ្មានកម្មវិធី VPN ឡើយ ដែលឥឡូវនេះអ្នកប្រើប្រាស់អាចដំឡើងកំណែចុងក្រោយបំផុតនៃប្រព័ន្ធប្រតិបត្តិការ Windows 11 — 22H2 — ក៏ដូចជា Windows 10, Windows 8.1, និង Windows 7 ផងដែរ ។

គួរឲ្យដឹងថា កាលពីថ្ងៃទី ៤ ខែមីនា ក្រុមហ៊ុន Microsoft បានប្រកាសពីការផ្អាកប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី រួមទាំងការលក់ផលិតផល និងសេវាកម្មថ្មីរបស់ Microsoft ប្រឆាំងនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុននិយាយថា នឹងបន្តបំពេញកាតព្វកិច្ចដែលមានស្រាប់ដល់អតិថិជននៅក្នុងប្រទេសរុស្ស៊ី ៕
ប្រែសម្រួលដោយ៖ រតនៈ
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


