សន្តិសុខសង្គម
កម្លាំងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងចម្រុះខេត្តស្ទឹងត្រែងល្បាតតាមព្រំដែនទប់ស្កាត់ការជួញដូរថ្នាំញៀន
កម្លាំងនាយកដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តស្ទឹងត្រែងចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា.ឡាវទប់ស្កាត់ បទល្មើសគ្រឿងញៀន ដើម្បីធ្វើឱ្យខេត្តគោលដៅមួយនេះ គ្មានការនាំគ្រឿងញៀនឆ្លងកាត់។

លោកឧត្តមសេនីយ៍ឯក យី សិទ្ធិ ប្រធាននាយកដ្ឋានអនុវត្តច្បាប់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃមានប្រសាសន៍ថា សកម្មភាពធ្វើល្បាតនេះគឺយើងដាច់ខាតមិនឱ្យក្រុមប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន យកភូមិសាស្ត្រទឹកដីនៃខេត្តស្ទឹងត្រែងធ្វើជាតំបន់ឆ្លងកាត់នាំថ្នាំញៀនចូលមកទឹកដីនៃប្រទេសកម្ពុជាយើងបានឡើយ។

លោកឧត្តមសេនីយ៍ឯកបន្តថា កម្លាំងចុះដែលនៅប្រចាំការត្រូវធ្វើល្បាតព្រំដែនកម្ពុជា-ឡាវ ឱ្យបានញឹកញាប់ទាំងនៅតាមផ្លូវខ្សែបន្ទាត់ព្រំដែនឱ្យបានសកម្ម ចាប់ពីបង្គោលព្រំលេខ០៣៥ទៅ- និងនៅតាមភូមិសាស្ត្រ ផ្លូវទឹកតាមដងទន្លេមេគង្គលើ- ចំណុចកោះល្ងរ- -អន្លង់ផ្សោតព្រះរំកិល -ស្ថិតក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងយើងនេះ។
លោក ធូ ចាន់ពៅ និងអភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋាន ត្រួតពិនិត្យគ្រឿងញៀនខេត្តបានបញ្ជាក់ថា បន្ទាប់ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់ខេត្តស្ទឹងត្រែង ជាខេត្តគោលដៅពង្រឹងការទប់ស្កាត់ ការចរាចរណ៍គ្រឿងញៀនខុសច្បាប់ ចេញពីតំបន់ត្រីកោណមាសមក កម្លាំងសមត្ថកិច្ចប្រចាំការនៅតាមព្រំដែនកម្ពុជា-ឡាវ បានសហការគ្នាល្អ បង្កើនកិច្ចសហប្រតិបត្តិការបង្ក្រាប់ការជួញដូរគ្រឿងញៀន។

លោកអភិបាលរងបន្តថា សកម្មភាពចុះល្បាតតាមបណ្តោយព្រំដែននាពេលនេះគឺជាការចុះត្រួតពិនិត្យ នៅតំបន់ត្រីកោណមាស ១៥-១១ ស្ទឹងត្រែង ដំណាក់កាលទី២ដូចជាការត្រួតពិនិត្យរថយន្តចេញចូលដឹកទំនិញចេញចូលជាដើម។

លោកឆន ឬទ្ធី ប្រជាពលរដ្ឋនៅឃុំអូរស្វាយបានគាំទ្រវិធានការនេះ ព្រោះកន្លងមកមានប្រជាពលរដ្ឋយើងរងគ្រោះដោយសារថ្នាំញៀន ដែលបងប្អូនយើង ភាគច្រើនចាញ់បោកតាមការញុះញង់ ដោយចង់បានប្រាក់តិចតួច ធ្វើឱ្យសមត្ថកិច្ចចាប់ខ្លួនដាក់ទោស បែកបាក់ក្រុមគ្រួសារ។

សូមបញ្ជាក់ថា បទល្មើសគ្រឿងញៀន នៅតានព្រំដែនខេត្តស្ទឹងត្រែង សមត្ថកិច្ចធ្លាប់ធ្វើការបង្ក្រាបនិងដកហូតបានថ្នាំញៀនមានបរិមាណច្រើនរយគីឡូក្រាម ដែលក្រុមឧក្រិដ្ឋជនដឹកតាមរថយន្ត- តាមម៉ូតូ- តាមគោយន្ត-និងប្រើទូកដឹកតាមផ្លូវទឹកក៏មានដែរ៕
ដោយ ៖ ងិន លីម



-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


