Connect with us

កីឡា

តិចអត់ដឹង! ក្រៅពី Ronaldo មានកីឡាករល្បីឈ្មោះច្រើនរូបទៀត កំពុងលេងនៅ ក្លិប Al Nassr

បានផុស

នៅ

ការមកដល់របស់កីឡាករ Cristiano Ronaldo នៅក្លិប Al Nassr នឹងធ្វើឲ្យវិស័យកីឡាបាល់ទាត់ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ឡើងទៅកាន់កម្រិតថ្មីមួយទៀត ធ្វើឲ្យពិភពលោកចាប់អារម្មណ៍។

Ronaldo 
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញខ្លួនលើកដំបូងរបស់ Ronaldo នៅ Al Nassr ត្រូវបានគេរំពឹងថា នឹងបំបែកកំណត់ត្រាបច្ចុប្បន្នរបស់ក្របខ័ណ្ឌអារ៉ាប៊ីសាអូឌីត Pro League សម្រាប់តួលេខអ្នកមើលតាមទូរទស្សន៍ច្រើនបំផុត។

ប៉ុន្តែ ទោះបីជា Ronaldo ជាកីឡាករល្បីឈ្មោះបំផុតនៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក៏ដោយ ប៉ុន្តែនៅមានកីឡាករលំដាប់អន្តរជាតិជាច្រើនរូបទៀត ដែលកំពុងប្រកបអាជីពនៅក្លិប Al Nassr រួចទៅហើយ។

David Ospina

អ្នកគាំទ្រក្របខ័ណ្ឌអង់គ្លេស Premier League ធ្លាប់ឆ្ងល់ថា តើអ្នកចាំទី David Ospina ទៅណាខ្លះបន្ទាប់ពីគាត់ចាកចេញពីក្លិបកាំភ្លើងធំ Arsenal ក្នុងឆ្នាំ ២០១៩?

អ្នកចាំទីសញ្ជាតិកូឡុំប៊ីវ័យ៣៤ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិប Al Nassr ក្រោយចាកចេញពី Napoli ក្នុងខែកក្កដា។

Talisca (ឆ្វេង) និង Luiz Gustavo 

ចំណែកកីឡាករប្រេស៊ីល Talisca វ័យ ២៨ ឆ្នាំ និង Luiz Gustavo វ័យ៣៥ឆ្នាំ ក៏កំពុងលេងនៅក្លិប Al Nassr ផងដែរ។

ទន្ទឹមនឹងនេះ ការមកដល់របស់ Ronaldo មានន័យថា ក្លិប Al Nassr បច្ចុប្បន្នមានខ្សែប្រយុទ្ធកណ្តាលពីររូបដែលសុទ្ធតែជាអ្នកបានស៊ុតបញ្ចូលទីនៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២។

Vincent Aboubakar

ដៃគូរបស់ Ronaldo ពេលនេះ គឺកីឡាករអន្តរជាតិកាមេរូន Vincent Aboubakar ដែលជាអតីតកីឡាកររបស់ក្លិប Porto។ Aboubakar បានក្លាយជាខ្សែប្រយុទ្ធជួរមុខរបស់ក្លិប Al Nassr ចាប់តាំងពីខែមិថុនា ឆ្នាំ២០២២១៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Si

ចុចអាន៖ ញាក់សាច់ ពេលដឹងតម្លៃពលកម្មរបស់ Ronaldo ជាមួយក្លិបថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៣៦ នាទីutes មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​The Times៖ លោក ស៊ី ត្រាំ និង ​ពូទីន ទំនង​ជួប​គ្នា​នៅ​ទីក្រុង​ប៉េកាំង​នៅដើមខែកញ្ញា​

Sokha Hotels

ព័ត៌មានពេញនិយម