ព័ត៌មានអន្ដរជាតិ
ទេសចរធ្វើដំណើរក្នុងប្រទេស ចិន ធ្លាក់ចុះខ្លាំង ចំពេលមានការកើនឡើង កូវីដ
រដ្ឋាភិបាលចិននិយាយថា ចំនួនមនុស្សដែលបានធ្វើដំណើរក្នុងប្រទេសក្នុងអំឡុងពេលចុងឆ្នាំ និងថ្ងៃឈប់ឆ្នាំថ្មី គឺមានប្រហែល ៤០ ភាគរយប៉ុណ្ណោះ ចំពេលមានការកើនឡើងនៃករណីឆ្លងកូវីដ ១៩ ក្នុងប្រទេសសាជាថ្មី ។

ទីផ្សារទេសចរណ៍ក្នុងស្រុក មានការធ្វើដំណើរចំនួន ៥២.៧១ លានដងប៉ុណ្ណោះ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាករយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃចន្ទនៃឆ្នាំថ្មីនេះ ។
ចំពោះទិន្នន័យនេះ គេកត់សម្គាល់ឃើញថា ទេសចរក្នុងស្រុកមានកំណើនតិចបំផុតគឺ 0.៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅពេលដែលចិនដំណើរការច្បាប់រឹតត្បិតលើកូវីដ ១៩ យ៉ាងតឹងរ៉ឹងបំផុត ។ ចំនួននេះគឺធ្លាក់មកនៅសល់តែ ៤៣ ភាគរយប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងកាលពី ៤ ឆ្នាំមុន មុនពេលមិនទាន់មានកូវីដ ១៩ ។

ជាមួយគ្នានោះ នាថ្ងៃឆ្លងឆ្នាំ ទីលានធានអានមិន និងកន្លែងពាណិជ្ជកម្មក្នុងរដ្ឋធានីប៉េកាំង គឺមានសភាពអ៊ូអរយ៉ាងខ្លាំងក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ។ ប៉ុន្តែវិស័យទេសចរណ៍ហាក់មិនបានងើបឡើងវិញទាំងស្រុងនៅឡើយទេ ព្រោះមនុស្សជាច្រើនទំនងជាជ្រើសរើសទៅលេងតំបន់ទេសចរណ៍ក្បែរនោះ ជាជាងធ្វើដំណើរឆ្លងខេត្ត ។
ដោយឡែក ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ រដ្ឋាភិបាលចិន បានបន្ធូរបន្ថយច្បាប់រឹតបន្តឹងកូវីដ ១៩ ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរ និងអាជីវកម្មផ្សេងៗឡើងវិញបាន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ ដឹងទេ ប្រទេសណាខ្លះហើយដាក់ការរឹតត្បិតលើអ្នកទេសចរ ចិន ក្រោយផ្ទុះ កូវីដ ជាថ្មី?
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


