ព័ត៌មានជាតិ
មកដឹងតម្លៃសិក្សាជំនាញព័ត៌មានវិទ្យាគ្រឹះស្ថានរដ្ឋទាំង ៣ កន្លែងនៅភ្នំពេញ
ជំនាញព័ត៌មានវិទ្យា ជាជំនាញឯកទេសដែលគ្រប់ដណ្ដប់លើការគ្រប់គ្រង និងការរចនាប្រព័ន្ធកុំព្យូទ័រនិងប្រព័ន្ធទូរគមនាគមន៍។
ព័ត៌មានវិទ្យាក៏ជាជំនាញមួយដែលទទួលការចាប់អារម្មណ៍ច្រើនពីសិស្សនិស្សិត ក្នុងចំណោមមុខជំនាញផ្សេងទៀតនៅតាមមហាវិទ្យាល័យ។
កម្ពុជាថ្មី នឹងបង្ហាញតម្លៃសិក្សានៅសាកលវិទ្យាល័យរដ្ឋធំៗ ៣ កន្លែងលើជំនាញព័ត៌មានវិទ្យា។

១. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាគ្រឹះស្ថានឧត្ដមសិក្សាចំណាស់ជាងគេ និងធំជាងគេបានបង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៦០។
សម្រាប់ឆ្នាំសិក្សាថ្មី២០២២-២០២៣នេះ ដេប៉ាតេម៉ងព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជ្រើសរើសសិស្សនិស្សិតឱ្យចូលសិក្សារាប់ពាន់នាក់។ ដោយឡែកថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តម្លៃសិក្សាគឺ ៥០០ដុល្លារអាមេរិកក្នុង/ឆ្នាំ ដោយសិក្សារយៈពេល ៤ឆ្នាំ។
២. សាកលវិទ្យាល័យជាតិគ្រប់គ្រង
មហាវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មានវិទ្យានៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង ថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យាជាភាសាខ្មែរតម្លៃសិក្សា ៦០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
៣. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលជាសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយដែរ តម្លៃសិក្សាជំនាញព័ត៌មានវិទ្យាថ្នាក់បរិញ្ញាបត្រគឺ ៥៨០ដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែប្រសិនបើសិស្សបង់ក្នុងមួយឆមាសតម្លៃ ៦០០ដុល្លារក្នុងមួយឆ្នាំ។

ក្រៅពីសាកលវិទ្យាល័យធំៗទាំង ៣ គ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជនផ្សេងទៀតក៏មានបើកថ្នាក់ព័ត៌មានវិទ្យាដែលទទួលស្គាល់ពីសិស្សនិស្សិតសិក្សាក្នុងនោះដូចជា៖ សាកលវិទ្យាល័យន័រតុន, សាកលវិទ្យាល័យអាយស៊ីនៃបច្ចេកវិទ្យា, សាកលវិទ្យាល័យលីមកុកវីង, សាកលវិទ្យាល័យពុទ្ធិសាស្រ្ត, វិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន (NIPTICT), សាលា ស៊ីតិច(SETEC Institute), វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Institute of Technology of Cambodia) និងសាកលវិទ្យាល័យមេគង្គកម្ពុជា (Cambodia Mekong University) ជាដើម៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១១ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


