សន្តិសុខសង្គម
ស្នងការរាជធានីកោះហៅលោក វន់ ពៅ និងលោក ថេង សាវឿន ចូលបំភ្លឺ ក្រោយបង្ហោះចម្រៀងអមដោយរូបភាពក្រោមចំណងជើង «ឈាមបាតុករ»
យោងតាមលិខិតអញ្ជើញដាច់ដោយឡែកពីរផ្សេងគ្នារបស់លោកឧត្ដមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលក្រុមការងារទើបទទួលបាន ឲ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអញ្ជើញលោក វន់ ពៅ ប្រធានសហភាពផ្ទះសាមគ្គី និងលោក ថេង សាវឿន ប្រធានអង្ការសម្ព័ន្ធសហគមន៍កសិករកម្ពុជា ឲ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធការបង្ហោះចម្រៀងអមដោយរូបភាពក្រោមចំណងជើង «ឈាមបាតុករ»។

ក្នុងលិខិតកោះហៅ តម្រូវឲ្យជនទាំងពីរចូលឆ្លើយបំភ្លឺតាមការអញ្ជើញនៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយលោក វន់ ពៅ ត្រូវចូលបំភ្លឺថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២:៣០ នាទីរសៀល និងលោក ថេង សាវឿន ចូលបំភ្លឺថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០ ព្រឹក។
សូមបញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញលិខិតអញ្ជើញ តំណាងសង្គមស៊ីវិលចំនួន៤រូប ដើម្បីសួរនាំអំពីការបង្ហោះបទចម្រៀង «ឈាមបាតុករ» ដែលក្រសួងវប្បធម៌ហាមឃាត់ និងស្នើសុំឱ្យមានវិធានការ។

តំណាងអង្គការសង្គមស៊ីវិល និងសមាគមចំនួន ០៤នាក់ នោះរួមមាន លោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស, លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ, លោក ថេង សាវឿន ប្រធានអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា, លោក វន់ ពៅ ប្រធានសហភាពផ្ទះសាមគ្គី ជាដើម។

ទោះជាយ៉ាងណា លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានចូលបំភ្លឺមុនគេ នៅចំពោះមុខសមត្ថកិច្ច ដែលដឹកនាំសួដោយ ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការងទទួលផែនសន្តិសុខ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ ខណៈដែលអ្នកដែលត្រូវបានកោះហៅ៣រូបទៀត ត្រូវបានកោះអញ្ជើញឱ្យចូលបំភ្លឺបន្តបន្ទាប់នៅថ្ងៃស្អែក និងខានស្អែកផងដែរ។

កាលពីថ្ងៃទី០៦ មករា ឆ្នាំ២០២៣ កន្លងទៅនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយ បទចម្រៀង ដែលមានចំណងជើងថា «ឈាមបាតុករ» ខណៈដែលបទចម្រៀងនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងផុលផុសពីសំណាក់អង្គការ និងក្រុមមនុស្សមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល។

ក្នុងលិខិតជម្រាបជូននាយឧត្តមសេនីយ៍ នេត សាវឿន ឱ្យចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយបទចម្រៀងនេះ លោកស្រី ភឿង សកុណា បានគូសបញ្ជាក់ថា បទចម្រៀង «ឈាមបាតុករ» មានខ្លឹមសារអុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម។

បើតាមលោកស្រី ភឿង សកុណា, បទចម្រៀងនេះ និពន្ធទំនុកច្រៀង និងច្រៀងដោយឈ្មោះ គា សុគន្ធ។ បទចម្រៀងនេះ ត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការបិទ និងផ្តន្ទាទោសអ្នកនិពន្ធ និងអ្នកច្រៀងម្តងរួចហើយមកហើយ។ តែនៅពេលថ្មីៗនេះ បទចម្រៀងនេះ ត្រូវបានផ្សព្វផ្សាយឡើងវិញ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


