ព័ត៌មានជាតិ
ពលរដ្ឋ២៣០គ្រួសាររស់នៅបុរី រុងរឿង ទទួលបានអំណោយពីក្រុមហ៊ុន OCIC
ប្រជាពលរដ្ឋប្រមាណ៥០គ្រួសារ តំណាងបងប្អូនប្រជាពលរដ្ឋ ២៣០ គ្រួសារ រស់នៅបុរី រុងរឿង ទទួលបានអំណោយពីក្រុមហ៊ុន OCIC ដោយក្នុង១គ្រួសារៗទទួលបានអង្ករ ៣០គីឡូក្រាម និងថវិកា ៥0,000រៀល ។
ពិធីនេះប្រព្រឹត្តឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ផន សុភាព ប្រធានការដ្ឋាន ផ្នែកដោះស្រាយដីធ្លី និងក្រុមការងារមួយចំនួនទៀត ។

ក្រុមការងារបានលើកឡើងថា ក្រុមហ៊ុន OCIC បានសហការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាល ជាពិសេសសាលារាជធានីភ្នំពេញ សាលាខណ្ឌជ្រោយចង្វារ និងអាជ្ញាធរដែនដីដែលពាក់ពន័្ធនៅក្នុងមូលដ្ឋាន ក្នុងការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងជ្រោយចង្វារ ប្រកបដោយសន្តិវិធី និងព្រហ្មវិហារធម៌ ។

នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នេះ គឺជាការចែកអំណោយលើកទី៣៣ហើយរបស់អ្នកឧកញ៉ា ពុង ឃាវសែ ជូនដល់ប្រជាពលរដ្ឋដែលមានប័ណ្ណ បុរី រុងរឿង ដែលក្នុងនោះសរុបអំណោយទំាង៣៣លើក ចំណាយអស់ទឹកប្រាក់សរុប ៩៤២,៣៧០,០០០ រៀល។

ដោយក្តីព្រហ្មវិហាធម៌របស់អ្នកឧកញ៉ា ពុង ឃាវសែ និងគណៈគ្រប់គ្រងបុរី រុងរឿង ចូលរួមចំណែកក្នុងកិច្ចការសប្បុរសធម៌ជូនប្រជាពលរដ្ឋបន្ថែមផងដែរ ក្នុងនោះបានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋរស់នៅបុរីរុងរឿង សរុបមានចំនួន ៦៥នាក់ ។ ផ្តល់មូលនិធិឥតយកការប្រាក់ និងមិនគិតពីប្រាក់ចំណេញប្រកបដោយក្ដីអាណិតមេត្តា ករុណា ដ៏ប្រពៃ ជូនបងប្អូនប្រជាពលរដ្ឋ និងបុគ្គលិកដែលមានជីវភាពខ្វះខាតដោយពុំយកការប្រាក់បានកើនឡើង១៨លាន៣សែនរៀល គិតមកដល់បច្ចុប្បន្នចំនួនអ្នកខ្ចីឥណទានមានចំនួនសរុប៨៤នាក់ ។ បានឧបត្ថម្ភកង់, អង្ករ, វ៉ែនតា, ក្រម៉ា , សារ៉ុង, សៀវភៅ, សាប៊ូ ម៉ាស អាកុល និងសំភារៈផ្សេងៗជាច្រើនទៀត ដែលចំណាយអស់ទឹកប្រាក់សរុបជាង២៣លានរៀល។

ទិសដៅការងារក្រុមហ៊ុននឹងបន្តសហការការងារ និងពង្រឹងបន្ថែម ដើម្បីសុវត្ថិភាពក្នុងគម្រោងទីក្រុងជ្រោយចង្វារទាំងមូល ។ បន្តសហការអនុវត្តន៍ក្នុងការងារសាងសង់ ដើម្បីសំរេចបាននូវបរិមាណ និងគុណភាពល្អ ដែលគម្រោងប្លង់មេបានកំណត់រួចហើយ ។បន្តការងារដោះស្រាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងប្រជាពលរដ្ឋដែលរស់នៅ ក្នុង បុរី រុងរឿង និងបន្តឧបត្ថម្ភអំណោយដល់ប្រជាពលរដ្ឋដែលមានប័ណ្ណ បុរី រុងរឿង តាមលទ្ធភាពជាក់ស្តែង ៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


