Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ថា រុស្ស៊ី នឹងបើកការវាយលុកថ្មីលើ អ៊ុយក្រែន រយៈពេល ៣ ខែទៀត

បានផុស

នៅ

ប្រធានគណៈកម្មាធិការយោធារបស់អង្គការណាតូលោក Rob Bauer បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីទំនងជានឹងបើកការវាយលុកថ្មីលើប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលរដូវផ្ការីកខែមេសា និងឧសភា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Bauer បាននិយាយថា គោលដៅយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូមិនផ្លាស់ប្តូរនោះទេ ដូច្នេះសម្ព័ន្ធភាពរបស់យើងរំពឹងថា រុស្ស៊ីនឹងមានការវាយប្រហារថ្មីមកលើប្រទេសអ៊ុយក្រែន ។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាននៅឯសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំថ្នាក់សេនាធិការរបស់អង្គការណាតូ, លោកឧត្តមនាវីឯកបានបញ្ជាក់ថា “បើទោះបីជាវាមិនច្បាស់ ១០០ ភាគរយក៏ដោយ ប៉ុន្តែផ្អែកលើការសន្មត់របស់យើង រុស្ស៊ីទំនងជានឹងចាប់ផ្ដើមប្រតិបត្តិការសឹកថ្មីផ្សេងទៀតនៅរដូវផ្ការីក” ។

លោក Bauer បន្ថែមថា ប្រសិនបើរុស្ស៊ីមិនផ្លាស់ប្ដូរគោលដៅយុទ្ធសាស្ត្ររបស់ពួកគេទេ ច្បាស់ណាស់ថា ខែមេសា និងឧសភា នឹងកើតមានការវាយលុកថ្មី ហើយលោកក៏បានជំរុញឲ្យប្រជាជនអ៊ុយក្រែនត្រៀមខ្លួនសម្រាប់ការវាយលុកដែលអាចកើតមានឡើងនោះផងដែរ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនបានអូសបន្លាយពេលជិត ១ ឆ្នាំហើយ បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យកងកម្លាំងទីក្រុងមូស្គូបើកការលុកលុយទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ត្រឹម ២ ថ្ងៃប៉ុណ្ណោះលោក Zelensky បាត់មនុស្សជំនិតៗ ខណៈប្រតិបត្តិការ​សឹករបស់ រុស្ស៊ី នៅតែបន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៧ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១០ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម