ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បន្តបាញ់មីស៊ីលស្រោចលើ អ៊ុយក្រែន ខណៈក្រុងកៀវ កំពុងចាំរថក្រោះ
កងកម្លាំងរុស្ស៊ីបានបន្តបាញ់ស្រោចកាំជ្រួចមីស៊ីលទៅលើរោងចក្រថាមពល និងគោលដៅជនស៊ីវិលផ្សេងទៀតនៅទូទាំងប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតបានសន្យាថានឹងបញ្ជូនរថក្រោះប្រយុទ្ធរបស់ពួកគេទៅជួយកងកម្លាំងអ៊ុយក្រែន ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក Igor Konashenkov បាននិយាយថា “ការវាយប្រហារនេះបានរារាំងដល់ប្រទេសណាតូក្នុងការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវ រួមទាំងការផ្គត់ផ្គង់របស់ចាំបាច់ផ្សេងទៀតទៅកាន់តំបន់ប្រយុទ្ធផងដែរ ខណៈការបាញ់ប្រហារនោះបានសម្លាប់យោធាយ៉ាងហោចណាស់មនុស្ស ១១ នាក់ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីអ៊ុយក្រេនលោក Volodymyr Zelensky បានអំពាវនាវាឲ្យមេដឹកនាំលោកខាងលិចបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ យន្តហោះចម្បាំង និងរថក្រោះប្រយុទ្ធឲ្យបានឆាប់បន្តិចមក បើមិនដូច្នេះទេ ប្រជាជនរបស់យើងនឹងស្លាប់កាន់តែច្រើនឡើងៗហើយ ។
លោក Zelensky បាននិយាយកាលពីថ្ងៃសុក្រថា កងទ័ពរបស់អ៊ុយក្រែនត្រូវការរថក្រោះយ៉ាងហោចណាស់ពី ៣០០ ទៅ ៥០០ គ្រឿងដើម្បីវាយតបតទៅកាន់កងកម្លាំងរបស់រុស្ស៊ីវិញ ក្រោយពេលដែលអាមេរិក និងអាល្លឺម៉ង់ប្រកាសនឹងបញ្ជូនរថក្រោះប្រយុទ្ធ Abrams និងរថក្រោះខ្លារខិន Leopard ទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី បន្តបាញ់មីស៊ីលស្រោចលើ អ៊ុយក្រែន ខណៈក្រុងកៀវ កំពុងចាំរថក្រោះ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន