ជីវិតកម្សាន្ដ
ផ្ទុះចចាមអារ៉ាមថា ស្វាមីសេដ្ឋីក្បត់ចិត្ត Chompoo ខណៈភរិយាកំពុងនៅបារាំង
កាលពីពេលថ្មីៗនេះព្រឹត្តិការណ៍ដ៏កក្រើកនៅឯប្រទេសថៃ រឿងលួចលាក់ជនទី៣នៅតែផ្ទុះបន្តគ្នាពីតារាប្រុសស្រីល្បីៗជាច្រើន ខណៈបច្ចុប្បន្ននេះស្វាមីរបស់ Chompoo Araya ក៏ត្រូវបានគេតាមដានថា លោកអាចនឹងក្បត់ចិត្តភរិយាដូចគ្នា។

ដោយឡែកអ្នកប្រើប្រាស់បណ្ដាញ TikTok ម្នាក់បានបង្ហោះសារថា ស្វាមីរបស់តារាដ៏ល្បីល្បាញមួយរូបប្រចាំប្រទេសថៃមានផ្ទះតូចមួយ។ ផ្ទះនេះដូចជាផ្ទះលួចលាក់សម្រាប់ណាត់មនុស្សស្រីរបស់ប្ដីតារាស្រីនោះ ស្របពេលដែលភរិយាមិននៅក្នុងប្រទេសផង! ក្រោយការបង្ហោះនេះមិនបានប៉ុន្មានផង អ្នកលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិយ៉ាងភ្លូកទឹកភ្លូកដីថា កុំចេះតែនិយាយ ជួនកាលពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធអាចមកសាងសង់ផ្ទះផ្ទាល់ខ្លួនទេ។ ក្នុងនោះហ្វេនរបស់តារាសម្ដែង Chompoo ក៏បន្ថែមទៀតថា ខ្ញុំគិតថាវាមិនអាចទៅរួចទេ? ចាំមើលនាងឃើញព័ត៌មាននេះ ហើយចេញមុខមកបកស្រាយសិន!

ទោះយ៉ាងណា នៅពេលនេះ Chompoo Araya បានចេញទៅដើរបង្ហាញម៉ូដនៅឯប្រទេសបារាំង និងបានបង្ហោះរូបភាពនៅលើ Instagram យ៉ាងសប្បាយរីករាយ ហាក់មិនបានខ្វល់ខ្វាយនឹងពាក្យចចាមអារ៉ាមទាំងនោះឡើយ។ ក្រោយមកក៏មានអ្នកនិយមលេងអ៊ីនធឺណែតបានតាមដាន ព្រមទាំងបញ្ចេញមតិ និងលើកទឹកចិត្តនាងផងដែរ តែរឿងនេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ! ចំណែកនាងកំពុងធ្វើការនៅឡើយ ហើយមិនទាន់ចេញមុខបកស្រាយជុំវិញពាក្យចចាមអារ៉ាមនេះទេ។ ដូច្នេះហ្វេនត្រូវតែរង់ចាំស្តាប់សម្ដីពិតពីមាត់របស់នាងផ្ទាល់សិន សឹមបង្ហាញថាស្វាមីនាងពិតជាក្បត់ចិត្តភរិយាពិតមែនឬយ៉ាងណា៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Pinky លេចមុខលើក្របទស្សនាវដ្ដីល្បីមួយ ក្រោយដោះលែងពីពន្ធនាគារ
ចុចអាន៖រៀមច្បង Anne បង្ហាញមុខតារាប្រុស ដែលដើរក្នុង កម្មវិធីធំៗជាមួយនាងមករហូត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


