ជីវិតកម្សាន្ដ
Pinky លេចមុខលើក្របទស្សនាវដ្ដីល្បីមួយ ក្រោយដោះលែងពីពន្ធនាគារ
តារាសម្ដែង Pinky Savika ពេលនេះនាងស្រាប់តែលេចមុខលើគម្របទស្សនាវដ្ដីដំបូងរបស់ TV Pool បន្ទាប់ពីតុលាការដោះលែងពីពន្ធនាគារជាបណ្ដោះអាសន្ន និងបានអនុញ្ញាតឲ្យនាងមានសេរីភាពឡើងវិញ។

កាលពីថ្មីៗនេះ Pinky Savika បានថតរូបក្នុងទស្សនាវដ្ដី TV Pool លេខ ១៤៨៦ ដើម្បីត្រៀមបង្ហោះនាថ្ងៃ១៤កុម្ភៈនៃសេចក្ដីស្រលាញ់។ នៅលើទំព័រទស្សនាវដ្ដីដដែលនេះ បានបង្ហាញក្របទស្សនាវដ្ដីចុងក្រោយតាមរយៈទំព័រ Facebook របស់ខ្លួនយ៉ាងគគ្រឹកគគ្រេង។ ភ្លាមៗនោះដែរ មហាជនបានសម្រុកចូលទៅបញ្ចេញមតិជាច្រើន និងរូប Emoji លើកទឹកចិត្ត Pinky ថា ពួកគេនៅតែជាហ្វេននិងរង់ចាំនាងមកសម្ដែងក្នុងវិស័យសិល្បៈជានិច្ច។ ទោះបីជានាងមានប្រវត្តិបែបណា តែបើនាងកែខ្លួនហើយប្រឹងធ្វើល្អ មិនខ្វះទេអ្នករង់ចាំគាំទ្រ Pinky ឲ្យល្បីល្បាញឡើងវិញ។

ទោះយ៉ាងណាតារាសម្ដែង Pinky Savika ក៏ត្រូវបានមហាជនជាច្រើនដឹងថា នាងត្រូវបានដោះលែងពីពន្ធនាគារកាលពីចុងឆ្នាំមុន។ ជាទូទៅអ្នកគាំទ្រតែងតាមដានចលនារបស់នាងតាមរយៈ Instagram ប៉ុន្តែនាងទើបតែហ៊ានបង្ហោះនៅសកម្មភាពខ្លួនឯងកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ជាឃ្លិបដែលថតយកទេសភាពអំឡុងពេលធ្វើដំណើរប៉ុណ្ណោះ។

គួររំលឹកដែរថា តារាសម្ដែងស្រី Pinky និងក្រុមគ្រួសារ បានជាប់ពាក់ព័ន្ធជាមួយករណីចែករំលែកខ្សែសង្វាក់ Forex-3D ចាប់តាំងពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២មកម្ល៉េះ។ ភ្លាមៗនោះដែរ នាងនិងម្ដាយរួមទាំងបងប្រុស ត្រូវបានប៉ូលិសបញ្ចូនចូលគុក ដោយមិនអាចសុំសិទ្ធឲ្យនៅក្រៅឃុំបានឡើយ។ តែយ៉ាងណាក្រោយមកតុលាការបាន ដោះលែងឲ្យក្រៅឃុំ ហើយនាងក៏មិនមានសិទ្ធចាកចេញទៅក្រៅប្រទេសបានឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រៀមច្បង Anne បង្ហាញមុខតារាប្រុស ដែលដើរក្នុង កម្មវិធីធំៗជាមួយនាងមករហូត
ចុចអាន៖គូស្នេហ៍ហៃសូ Pok-Margie បង្ហោះរូបភាព លុបចចាមអារ៉ាមស្វាមីមានស្រី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


