Connect with us

ព័ត៌មានជាតិ

ប្អូនស្រីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលមរណភាព ក្នុងជន្មាយុ ៦៧ឆ្នាំ

បានផុស

នៅ

​លោក​ជំទាវ ប៊ុ​ន សុ​ថា ហៅ ប៊ុ​ន សាម​ហ៊ឹង ត្រូវប្អូនស្រីរបស់ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន គឺ បានទទួលមរណភាព នៅ​វេលា​ម៉ោង​៦ ​និង​១៣​នាទី​ល្ងាច​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣​ ក្នុង​ជន្មាយុ៦៧​ឆ្នាំ ដោយ​រោគាពាធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សព​តម្កល់​ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី នៅផ្ទះ​លេខ​៦៦ ផ្លូវ​លេខ​៥២៨ កែង​នឹង​ផ្លូវ​លេខ​២៨៥ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ សព​នឹង​ដង្ហែ ទៅ​បញ្ចុះ​នៅ​វត្ត​បទុម​វ​តី នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាបងប្រុសថ្លៃ បានបង្ហោះលើទំព័រហ្វេសបុកមុននេះថា៖ “ក្រិត្យក្រមធម្មជាតិ ឆ្នាំមុនបាត់បង់បងប្រុស ឆ្នាំនេះបាត់បង់ ប្អូនថ្លៃស្រី”។

មរណភាព​របស់​លោក​ជំទាវ ប៊ុ​ន សុ​ថា គឺជា​បាត់បង់​នូវ​ប្អូនស្រី ភរិយា អ្នក​ម្តាយ ម្តាយមីង ជីដូន ប្រកបដោយ​ព្រហ្ម​វិហារធម៌ និង​ក្តី​សន្ដោស​ប្រណី ចំពោះ​បងប្អូន កូនចៅ ក្មួយ​ៗ និង​ក្រុម​គ្រួសារ។ សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក​ជំទាវ ប៊ុ​ន សុ​ថា បាន​ទៅ​កាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម