ព័ត៌មានជាតិ
ប្រយ័ត្នបាត់ផេក! មានជនអនាមិកបន្លំជាក្រុមហ៊ុន Meta មកស្នើសុំសហការជាដៃគូផ្សព្វផ្សាយ ពាណិជ្ជកម្ម
នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃអាទិត្យនេះ បានប្រាប់ឲ្យដឹងថា នៅមួយរយៈចុងក្រោយនេះ មានករណីលួចកាន់កាប់ដោយខុសច្បាប់នូវគណនី ឬទំព័រហ្វេសប៊ុក(ផេក)ដោយប្រើប្រាស់វិធីសាស្ត្រ ក្លែងបន្លំក្នុងរូប ភាពផ្សេងៗ។

បើតាមនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ គឺនៅពេលថ្មីៗនេះ ជនខិលខូចបានប្រើប្រាស់ល្បិចបន្លំផ្សេងៗក្នុងគោលបំណងអូសទាញអ្នកប្រើប្រាស់ហ្វេសប៊ុក គោលដៅចុចលើតំណភ្ជាប់ ដើម្បីវាយបញ្ចូលនូវព័ត៌មានគណនី (ឈ្មោះគណនី និងលេខសម្ងាត់) ដូចខាងក្រោម៖
ទី១. បង្កើតទំព័រ ផេកដែលមានឈ្មោះស្រដៀងទៅនឹងក្រុមហ៊ុន Meta ធ្វើការផុស ឬឆាតទៅអ្នក រួចបោកបញ្ឆោតអ្នកដោយនិយាយថា គណនី ឬផេករបស់អ្នកកំពុងតែគ្មានសុវត្ថិភាព រួចបញ្ជាឲ្យអ្នកចុចលើតំណរ ភ្ជាប់ដែលជាអន្ទាក់។ ទី២. ប្រើអ៊ីម៉ែល( Scams Mail ) មកដើរតួជាក្រុមហ៊ុន Meta ក្នុងការស្នើសុំសហការ ក្នុងភាពជាដៃគូផ្សព្វផ្សាយពាណិជ្ជកម្ម នឹងទទួលបានប្រាក់កម្រៃជាប្រចាំពីក្រុមហ៊ុន Meta។

អាស្រ័យហេតុដូច្នេះហើយ នាយកដ្ឋានព័ត៌មានវិទ្យា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ មេត្តាពិនិត្យពិច្ច័យ មុនពេលចុចលើតំណភ្ជាប់ ឬវាយបញ្ចូលនូវព័ត៌មានសម្ងាត់របស់ខ្លួន ដោយពិចារណានូវទស្សនាទានមួយចំនួន គឺ ទី១. ពិនិត្យប្រភពគណនីអ៊ីម៉ែលដែលបានផ្ញើមកដោយ Domain ពិតរបស់ក្រុមហ៊ុន Meta មានដូចជា @fb.com, @facebookmail.com, @facebook.com, @support.facebook.com ជាដើម។ ទី២.សូមធ្វើការ គិតពិចារណាឲ្យច្បាស់លើខ្លឹមសារនៃអ៊ីម៉ែលដែលបានទទួលក្នុងករណីទាមទារឱ្យអ្នកផ្តល់ទិន្នន័យ ឬចុចលើ តំណភ្ជាប់អ្វីមួយ។ ទី៣. សូមធ្វើការរាយការណ៍ (Report) អត្ថបទផ្សព្វផ្សាយពាណិជ្ជកម្ម (Ads) ឬអត្ថបទ (Posts) នៃផលិតផល ឬសេវាទាំងនោះ ដើម្បីកុំឱ្យមានជនរងគ្រោះធ្លាក់ចូលក្នុងល្បិចឆបោកនេះជាបន្តបន្ទាប់៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


