Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន​ជប៉ុន​បញ្ចេញ​បង្គន់​​ទំនើប​​ចុង​ក្រោយ​​​​​ ​ដែល​អាច​វិភាគ​​លា​មក​ និង​ដឹងបញ្ហា​សុខភាព​​

បានផុស

នៅ

​កាន់តែ​ទំនើប​ក្នុង​វិស័យ​បច្ចេកវិទ្យា ​ដោយ​​អ្នក​ផលិត​​បង្កន់​​អនាម័យ​​​ជប៉ុន​​​ បាន​​បង្កើត​នូវ​​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​ក្នុង​​​បង្គន់​​អនាម័យ​​ ដែល​បន្ថែម​នូវ​​​មុខ​ងារ​បច្ចេកវិទ្យា​ថ្មីដែល​អាច​​វិ​ភាគ​លាមក​។ ​ផលិត​ផល​បង្គន់​ប្រភេទ​ថ្មីនេះ​នឹង​ដាក់​ក្នុង​ការ​ដេញ​ថ្លៃ​ ដើម្បី​ទាក់​ទាញ​អ្នក​ប្រើប្រាស់​ដែល​គិត​ពី​សុខ​ភាព​ជា​ចម្បង​។

បង្កន់មួយ​ប្រភេទរបស់ជប៉ុន។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម KYODO NEWS, ក្រុម​ហ៊ុន Toto បាន​ចេញនូវ​ម៉ូដែល​ថ្មី​ចំនួន​២​ នៃ​ស៊េរី Neorest ដែល​ជា​ស៊េរី​ខ្ពស់​របស់​ខ្លួន​នៅ​ក្នុង​ខែ​សីហា ឆ្នាំ២០២៥​ ​បំពាក់​ដោយ​​ឧបករណ៍​ចាប់​សញ្ញា​នៅ​ក្នុង​ចាន​បង្គន់​​ដែល​អាច​ស្កែន​កាក​សំណល់​ ​និង​​ការ​បំពាក់​​ឧបករណ៍​ LED ​ដើម្បី​​វាស់ ​រូប​រាង កម្រិត​សំឡេង​ និង​ពណ៌​បាន​។

​នេះវ​​ជា​ផលិត​ផល​ដំបូង​គេ​ដែល​រចនា​ឡើង​សម្រាប់​ប្រើ​ប្រាស់​តាម​ផ្ទះ​នៅ​ក្នុង​ប្រទេស​ជប៉ុន។ ប្រព័ន្ធ​នេះ​បែង​ចែក​រូបរាង​លាមក ទៅ​តាម​ប្រភេទនីមួយៗ ​​​​ទៅ​ជា​ប្រាំពីរ​ចំណែក​ ខណៈ​ដែល​បរិមាណ និង​ពណ៌​ត្រូវ​បាន​កត់​ត្រា​ជា​បី​កម្រិត​ផ្សេង​គ្នា​។

មិន​តែ​ប៉ុណ្ណោះ អ្នក​ប្រើ​ប្រាស់​អាច​តាម​ដាន​ស្ថាន​ភាព​លាមក​របស់​ពួក​គេ​នៅ​លើ​​ទូរស័ព្ទដៃ​​ឆ្លាតវៃ​​ [Smartphone] ហើយ​ថែម​ទាំង​ទទួល​បាន​ការ​ណែ​នាំ​អំពី​របប​អាហារ​ ដោយ​ផ្អែក​លើ​ការ​វិ​ភាគ​ចលនា​ពោះវៀន​ ក៏​ដូច​ជា​ការណែ​នាំ​ដើម្បី​បង្កើន​ការ​ទទួល​ទាន​បន្លែ​ជា​ដើម​។​

ប្រធាន​​​ក្រុម​ហ៊ុន​​បាន​​និយាយ​​ថា​៖«ផលិត​ផល​​ថ្មី​​នេះ​​មាន​​គោល​​បំណង​​ជួយ​​អ្នក​​ប្រើ​​ប្រាស់ឱ្យ​ប្រែ​ក្លាយ​​ទម្លាប់​​នៃ​​ការ​​ប្រើ​​ប្រាស់​​បង្គន់​​ប្រចាំ​​ថ្ងៃ​​ ឆ្ពោះ​ទៅកាន់​បង្កន់​ដែល​អាច​កំណត់​ពី​​​​សុខ​ភាព​​កាន់​​តែ​​ប្រសើរ»។

ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ក្រុមហ៊ុន Panasonic បាន​បង្កើត​ឧបករណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា Toirepo ជា​​កន្លែង​ថែទាំ ដែល​កត់​ត្រា​ពេល​វេលា ចំនួន​​ និង​បរិមាណ​នៃ​ការ​បន្ទោរ​បង់​របស់​អ្នកប្រើ​ប្រាស់​ ជា​មួយ​នឹង​ឧបករណ៍​ចាប់​សញ្ញា​ភ្ជាប់​ទៅ​នឹង​បង្គន់​ផង​ដែរ​។

គួរ​ឱ្យ​ដឹង​ថា ឧស្សាហកម្ម​បង្គន់​របស់​ប្រទេស​ជប៉ុន​ត្រូវ​បាន​គេ​ស្គាល់​ថា​បាន​បង្កើត​ផលិត​ផល​ជា​ច្រើន​ប្រភេទ​ ដើម្បី​បំពេញ​តម្រូវ​ការ​សង្គម​ដែល​ជា​ការ​ផ្លាស់​ប្តូរ​មួយ​ដ៏​ប្រសើរ​ ដូចជា​បង្គន់​អនាម័យ​ដែល​ផ្តោត​លើ​ភាព​ស្អាត​ និងផាសុខភាព​ បន្ទាប់​ពី​បង្កន់​បែប​លោក​ខាង​លិច​បាន​ក្លាយ​ជា​រឿង​សំខាន់​នៅ​ក្នុង​ប្រទេស​ ជា​ពិសេស​ការ​រចនា​បែប​សន្សំ​សំចៃ​ទឹក ដោយ​សារ​ការ​យល់​ដឹង​អំពី​បរិស្ថាន​បាន​រីក​ចម្រើន​កាន់​តែ​ច្រើន​ឡើង​។

ទោះ​ជា​យ៉ាង​ណា​ ​មិន​ទាន់មាន​ការ​​បញ្ចេញ​ទេ​ថា​ បង្គន់​នេះ​មាន​តម្លៃ​ប៉ុន្មាន៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម