Connect with us

បច្ចេកវិទ្យា

យល់ដឹងពីសារសំខាន់នៃការចូលរួមរបស់ស្ត្រី ក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា

បានផុស

នៅ

ស្ត្រីជាធនធានមនុស្សដ៏សំខាន់ ដែលអាចជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជានាយុគសម័យឌីជីថលនេះ។ កម្ពុជាឆ្ពោះទៅឌីជីថល របស់ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍ នឹងប្រាប់ពីអំពីសារៈសំខាន់មួយចំនួនអំពីការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.ជួយជំរុញដល់ការត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០

ការលើកទឹកចិត្តឱ្យក្មេងស្រីចាប់ជំនាញក្នុងផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រពិតជាមានសារសំខាន់ណាស់ក្នុងការបង្កើនធនធានមនុស្សក្នុងវិស័យនេះ ដើម្បីអាចឱ្យកម្ពុជាត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងសម័យកាលបដិវត្តឧស្សាហកម្ម ៤.០។

២.ជួយដោះស្រាយបញ្ហានានានៅក្នុងសង្គម

ការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាពិតជាមានសារសំខាន់ណាស់ ព្រោះពួកគេអាចផ្តល់នូវគំនិត្តថ្មីៗក្នុងការដោះស្រាយបញ្ហានានានៅក្នុងសង្គម។

៣.ជួយដល់កំណើនសេដ្ឋកិច្ច

ការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាអាចជួយបំពេញបន្ថែមនូវកង្វះធនធាន ព្រមទាំងបង្កើនផលិតភាពស្ទើរគ្រប់វិស័យ មិនថាវិស័យឧស្សាហកម្ម ឬសេវាកម្ម ដែលអាចជួយជំរុញដល់ការសម្រចបាននូវចក្ខុវិស័យក្នុងការអភិវឌ្ឍកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

៤.ជួយដល់ការស្រាវជ្រាវ និងអភិវឌ្ឍន៍

ស្រ្តី និងបុរសមានគំនិត្តខុសគ្នាច្រើន ដូច្នេះការចូលរួមរបស់ស្រ្តីក្នុងវិស័យបច្ចេកវិទ្យា អាចជួយបំពេញបន្ថែមនូវគំនិត និងទស្សនៈថ្មីៗក្នុងការស្រាវជ្រាវដែលអាចជួយដល់ការអភិវឌ្ឍចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម