វប្បធម៌ ជំនឿ
ទិដ្ឋភាពប្លែក នៃពិធីបុណ្យមាឃបូជា នៅលើកំពូលភ្នំប្រាសាទព្រះវិហារ
ខណៈនៅតាមទីវត្តអារាមនានាទូទាំងប្រទេសកម្ពុជា ប្រារព្ធពិធីបុណ្យមាឃបូជា នៅលើកំពូលភ្នំប្រាសាទព្រះវិហារឯណោះ ក៏មានការប្រារព្ធពិធីបុណ្យពុទ្ធសាសនាដ៏ធំនេះដែរ។ ប៉ុន្តែការប្រារព្ធពិធីបុណ្យមាឃបូជានោះ មានទិដ្ឋភាពប្លែកភ្នែកពីការប្រារព្ធនៅតាមវត្តអារាមតាមតំបន់ទំនាប ដ្បិតពុំបានប្រារព្ធនៅទីអារាម ខណៈនៅប្រាសាទព្រះវិហារ ក៏មានវត្តមួយផងដែរ ប៉ុន្តែពិធីបុណ្យត្រូវបានប្រារព្ធនៅទីប្រាសាទលើកំពូលភ្នំផ្ទាល់តែម្ដង។


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិព្រះវិហារ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ព្រះចៅអធិការវត្តកែវសិក្ខាគិរីស្វារៈ តំណាងព្រះសង្ឃ និងពុទ្ធបរិស័ទ ចំនួន ១២០ អង្គ/នាក់ មកពីគ្រប់ទិសទី ក្នុងប្រទេសកម្ពុជា បាននិមន្ត និងធ្វើដំណើរទៅកាន់ខ្នងភ្នំដងរែក នៃរមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកប្រាសាទព្រះវិហារ ដើម្បីប្រារព្វពិធីបុណ្យមាឃបូជា។

ពិធីនេះធ្វើឡើងក្នុងគោលបំណង គោរពប្រណិប័តន៍តាមទំនៀមទម្លាប់ប្រពៃណីសាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ និងធ្វើពិធីឧទ្ទិសដល់ដួងព្រលឹងបុព្វបុរសខ្មែរ ដើម្បីបួងសួងឱ្យប្រជាជនខ្មែរ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលទទួលបាននូវសេចក្ដីសុខក្សេមក្សាន្ត។

ការប្រារព្ធពិធីសាសនា ក្នុងឱកាសបុណ្យមាឃបូជានេះ ដឹកនាំដោយ លោក សោម ជាតិ ទីប្រឹក្សាអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពីតំណាងនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ និងតំណាងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍។

គួរបញ្ជាក់ថា ពិធីនេះចាប់ផ្ដើមពីម៉ោង ៥:០០ នាទីរសៀល ដល់ម៉ោង ២០:០០ នាទីយប់ ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៣ នៅចំណុចស្រះទឹក គោបុរៈទី៤ នៃប្រាសាទព្រះវិហារ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


