ជីវិតកម្សាន្ដ
តារាម៉ូដែលសង្ស័យជាសង្សារ Leonardo បិទបើកគណនី Instagram បង្កការភ្ញាក់ផ្អើល
នាង Eden Polani ជាតារាម៉ូដែលអាយុ ១៩ ឆ្នាំដែលកំពុងពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមរឿងទាក់ទងតារាជួរ A លោក Leonardo DiCaprio វ័យ ៤៨ ដោយសាររូបអង្គុយជិតគ្នាមួយសន្លឹក ។

កាលពីព្រឹកថ្ងៃពុធ គណនី Instagram របស់ Eden មានឈ្មោះថា @edenpolanii ចេញពាក្យថា “isn’t available” មានន័យថានាងលុប ឬបិទគណនីខ្លួនឯង មិនយូរប៉ុន្មាននាងក៏សម្រេចចិត្តបើកគណនីម្ដងទៀតបណ្ដាលឲ្យអ្នកតាមដានឆ្ងល់ជាខ្លាំង ។

ដំបូងគណនីរបស់តារាម៉ូដែលសញ្ជាតិបារាំងកាត់អ៉ីស្រាអែលខាងលើមានអ្នកតាមដានប្រហែល ២៣០,០០០ នាក់ គ្រាន់តែបែកធ្លាយរូបនាងអង្គុយជិតតួប្រុសកប៉ាល់ទីតានិចភ្លាមអ្នកតាមដានហាក់បីកើនឡើងគួរឲ្យកត់សម្គាល់ ។

ចំពោះពាក្យចចាមអារ៉ាមពីពួកគេមានអ្នកធ្លាប់ចេញមុខបដិសេធជំនួសដែរដោយនិយាយថា “ពួកគេមិនមានទំនាក់ទំនងអ្វីទេ មិនមែនឲ្យតែអង្គុយជិតសុទ្ធតែត្រូវជាគូស្នេហ៍នឹងគ្នាឯណា” យ៉ាងណាមិញអ្នកតាមដាននៅតែមិនអស់ចិត្ត និងសង្ស័យពីមូលហេតុនៃការលុបគណនី Instagram ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ អ្នកគាំទ្រសង្ស័យ Leonardo DiCaprio លួចទាក់ទងតារាម៉ូដែលវ័យ ១៩ ឆ្នាំ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


