ជីវិតកម្សាន្ដ
ការពិត Leonardo DiCaprio គ្មានទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែល Irina Shayk ឡើយ
ប្រភពច្បាស់លាស់បានបញ្ជាក់ប្រាប់សារព័ត៌មាន TMZ ថាលោក Leonardo DiCaprio និងតារាម៉ូដែល Irina Shayk ពិតជាគ្មានទំនាក់ទំនងស្នេហានឹងគ្នាជាដាច់ខាត ពួកគេគ្រាន់តែជាមិត្តភ័ក្ដិធម្មតាប៉ុណ្ណោះ ។

ក្នុងការប្រគំតន្ត្រី Coachella ២០២៣ កាលពីសប្ដាហ៍មុនមហាជនប្រទះឃើញអ្នកទាំងពីរស្និទ្ធស្នាលជាមួយគ្នាធ្វើឲ្យមនុស្សជាច្រើនមានការយល់ច្រឡំថាជាគូស្នេហ៍សម្ងាត់ ។ តាមពិតទៅ Leo និង Irina ស្គាល់គ្នាតាំងពីនាងនៅទាក់ទងជាមួយលោក Bradley Cooper ដែលជាមិត្តល្អរបស់លោក Leo មកម្ល៉េះ ។

ណាមួយទាំងបីនាក់ធ្លាប់ដើរលេងជុំគ្នាច្រើនដងផងដែរទើបជិតដិតបែបនេះ ចំណែកឯ Bradley និង Irina វិញថែមទាំងមានកូនស្រីអាយុ ៦ ឆ្នាំម្នាក់ជាមួយគ្នាទៀតផង នាងមានឈ្មោះថា Lea ប៉ុន្តែអ្នកទាំងពីរបានចែកផ្លូវគ្នាយ៉ាងដាច់ស្រេចកាលពីឆ្នាំ ២០១៩ ។

ទោះបីការបែកគ្នាមានរយៈពេល ៤ ឆ្នាំហើយក្ដី Irina និង Leo ដែលជាមិត្តអតីតស្វាមីនៅតែមានទំនាក់ទំនងល្អមិនខុសពីមុនដដែល ដូច្នេះ Leo គ្មានចិត្តនឹងយកនាងមកធ្វើជាគូស្នេហ៍ឡើយបើយោងតាមអ្នកដឹងរឿងច្បាស់ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ Leonardo DiCaprio លួចមានទំនាក់ទំនងស្នេហាជាមួយតារាបង្ហាញម៉ូដ Irina Shayk
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


