ជីវិតកម្សាន្ដ
តួឯកប្រុសរឿង “កប៉ាល់ទីតានិក” ណាត់ជួបផ្លូវការជាមួយតារាបង្ហាញម៉ូដក្មេងជាងខ្លួន ២៣ឆ្នាំ
តួឯកប្រុសក្នុងខ្សែភាពយន្តរឿង “កប៉ាល់ទីតានិក” លោក Leonardo DiCaprio ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ Us Weekly រាយការណ៍ថា បានណាត់ជួបជាផ្លូវការជាមួយតារាបង្ហាញម៉ូដជនជាតិអ៊ីតាលីនាង Vittoria Ceretti ដែលមានវ័យជាងខ្លួន ២៣ឆ្នាំ។

តារាសម្តែងប្រុសវ័យ ៤៨ឆ្នាំ ត្រូវបានគេប្រទះឃើញជាលើកដំបូងជាមួយតារាម៉ូដែល Vittoria វ័យ ២៥ឆ្នាំ កាលពីដើមខែសីហា មុនពេលប្រភពជិតស្និទ្ធរបស់អ្នកទាំងពីរបញ្ជាក់ថា អ្នកទាំងពីរបានទាក់ទងជាផ្លូវការប៉ុន្មានខែមកហើយ ហើយពេលនេះពួកគេកំពុងរួមរស់ក្រោមដំបូលតែមួយ។

គួររំលឹកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពោលគឺមុនពេលមានទំនាក់ទំនងជាមួយ Vittoria តួឯកប្រុសរឿង “កប៉ាល់ទីតានិក” ធ្លាប់ណាត់ជួបជាមួយតារាបង្ហាញម៉ូដវ័យក្មេងជាច្រើនរូបរួមមាន តារាបង្ហាញម៉ូដអាមេរិកាំង Gigi Hadid តារាបង្ហាញម៉ូដនូវែលសេឡង់ Georgia Fowler និងតារាបង្ហាញម៉ូដជនជាតិអាមេរិក Camila Morrone (២០១៨-២០២២) ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Selena Gomez លុប IG ចោល ព្រោះមហាជនថា មិនអើពើលើសង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


