ជីវិតកម្សាន្ដ
Leonardo DiCaprio លួចមានស្នេហាជាមួយពិធីការនីវ័យក្មេង
តួឯកប្រុសរឿងកប៉ាល់ Titanic លោក Leonardo DiCaprio ត្រូវបានគេបញ្ជាក់ថាកំពុងមានស្នេហាជាមួយ Maya Jama ដែលជាពិធីករវ័យក្មេងនៅក្នុងកម្មវិធីណាត់ជួបដ៏ពេញនិយម Love Island ។

យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា តារាសម្តែង Leonardo DiCaprio បានផ្ញើផ្កាកុលាប ទៅកាន់ Maya Jama បន្ទាប់ពីអ្នកទាំងពីរត្រូវបានមិត្តភ័ក្តិណែនាំស្គាល់គ្នាទៅវិញទៅមក។ ពិធីការនីវ័យ ២៩ ឆ្នាំរូបនេះ គឺជាមនុស្សស្រីដំបូងដែលមានអាយុលើសពី ២៥ ឆ្នាំដែលលោក Leonardo DiCaprio បានណាត់ជួបក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ។

មានប្រភពមួយបានបង្ហើបថា ” លោក Leonardo DiCaprio និងMaya Jama បានជប់លៀងជាមួយគ្នាកាលពីខែកុម្ភៈនៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) មុនពេលចំណាយពេលជាមួយគ្នានៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) កាល ពីខែមុន”។ សាក្សីបាននិយាយថា គូស្នេហ៍តារាមួយគូនេះធ្លាប់ទៅ ជប់លៀងពីរយប់ជាប់គ្នានៅទីក្រុងឡុងដ៍ ក្នុងកម្មវិធីប្រគល់ British Academy Film Awards ។


យ៉ាងណាមិញ កាលពីខែកាលពីខែមិនា លោក Leonardo DiCaprio និង Maya Jama ត្រូវបានក្រុមអ្នកថតរូបអ្នកទាំងពីរដើរលេងជាមួយមិត្តភក្តិនៅក្លឹប Le Piaf នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយពួកគេបានចំណាយពេលច្រើនជាមួយគ្នា។ ទន្ទឹមនឹងនោះអ្នកទាំងពីរមិនទាន់ធ្វើអត្ថាធិប្បាយអ្វីលើព័ត៌មានមានទំនាក់ទំនង់ស្នេហាមួយនេះទេ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ធ្លាយពាក្យចចាមអារ៉ាម Britney Spears លែង លះជាមួយស្វាមីវ័យក្មេង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


