ជីវិតកម្សាន្ដ
ប្រទះឃើញ Leonardo DiCaprio ណាត់ជួបជាមួយតារាម៉ូដែលម្នាក់ អាយុតិចជាងលោក ២១ ឆ្នាំ
តារាសម្តែង Leonardo DiCaprio បានចូលរួមក្នុងពិធីជប់លៀងជាមួយតារាម៉ូដែលវ័យក្មេង Neelam Gill ដែលជាជនជាតិអង់គ្លេសកាត់ឥណ្ឌាមានអាយុតិចជាងលោក ២១ ឆ្នាំ ដោយអ្នកទាំងពីរបានគេចខ្លួនអ្នកសារព័ត៌មានពេលចេញពីសណ្ឋាគារ ។

យោងទៅតាមគេហទំព័រ Page Six បានរាយការណ៍កាលពីថ្ងៃទី ៣១ ខែឧសភាឲ្យដឹងថា តារាសម្តែង Leonardo DiCaprio បានរីករាយនឹងពិធីជប់លៀងពេលល្ងាចជាមួយតារាម៉ូដែល Neelam Gill នៅទីក្រុងឡុងដ៍ ក្នុងចក្រភពអង់គ្លេស។ អ្នកទាំងពីរត្រូវបានគេឃើញចាកចេញពីសណ្ឋាគារ Chiltern Firehouse ដ៏ប្រណីតនៅពេលយប់។
ជាធម្មតាលោក Leonardo DiCaprio តែងតែស្លៀកពាក់សាមញ្ញ ពាក់ម៉ាស និងមួកដើម្បីជៀសវាងការចាប់អារម្មណ៍ ពីក្រុមអ្នកលួចថតរូប paparazzi ។ ប៉ុន្តែម្តាយរបស់តារាសម្តែងរូបនេះគឺអ្នកស្រី Irmelin Indenbirken ក៏មានវត្តមាននៅទីនោះដែរ ដោយអ្នកស្រីបានដើរទៅមុន ហើយតារាម៉ូដែល Neelam Gill បានដើរតាមពីក្រោយ ។

យ៉ាងណាមិញ កាលពីសប្តាហ៍មុនតារាសម្តែង Leonardo DiCaprio និងតារាម៉ូដែលវ័យក្មេង Neelam Gill ត្រូវបានគេប្រទះឃើញចាកចេញពីសណ្ឋាគារ Martinez ក្នុងទីក្រុង Cannes ប្រទេសបារាំង ជាមួយនឹងមនុស្សមួយចំនួនទៀត ដោយពួកគេមានទំនាក់ទំនងជិតស្និទ្ធក្នុងអំឡុងពេលនោះមក ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Billie Eilish ខឹង ព្រោះគេរិះគន់ចំពោះការស្លៀកពាក់របស់នាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


