វប្បធម៌ ជំនឿ
វត្ថុ ៨យ៉ាង គេជឿថា នាំលាភសំណាងឱ្យឆាប់ដល់គូ
ជំនឿក្រៅខ្លួន ជាថាមពលវិជ្ជមានមួយប្រភេទដែលមនុស្សជំនាន់មុននិយមប្រើអស់មកជាច្រើនពាន់ឆ្នាំ ព្រោះវាជាទំនាក់ទំនងពិសេសម្យ៉ាងដែលមិនអាចកាត់ផ្ដាច់ពីការរស់នៅបានឡើយ។ តួយ៉ាង ក្នុងរឿងគូស្រករ ការភ្ជាប់និស្ស័យស្នេហ៍តាមរយៈវត្ថុស័ក្តិសិទ្ធិ គឺជាជំនឿមួយ ដែលគេនិយមធ្វើតៗគ្នា ជាពិសេសសម្រាប់អ្នកដែលចង់ឱ្យខ្លួនឆាប់មានគូ។
១. អណ្ដាតសារិកា (សារិកា លិនថោង)

បន្តោងខ្សែក ដាក់អាណ្ដាតសត្វសារិកា ត្រូវបានគេជឿថា បង្កើនភាពទាក់ទាញ ក្ដីមេត្តា និងសំណាងខាងជីវិតគូ។ វាជួយបង្កើនទំនាក់ទំនង ការចរចា និងនិយាយអ្វីក៏ត្រូវចិត្តមនុស្ស។ សូម្បីអ្នកដែលចង់លែងលះ ក៏អាចត្រូវរ៉ូវគ្នាវិញ ប្រសិនពាក់វត្ថុស័ក្តិសិទ្ធិនេះជាប់នឹងខ្លួន។ វាក៏ជាគ្រឿងអលង្ការមានការពេញនិយមក្នុងចំណោមអ្នកប្រកបរបររកស៊ីជួញដូ ឬអ្នកដែលឧស្សាហ៍ជួបបញ្ហាការងារផងដែរ។
២. ខ្សែអំបោះក្រហម

អំបោះក្រហម ជាវត្ថុនាំសំណាង តំណាងស្នេហាដ៏ពេញនិយមក្នុងប្រទេសចិន ហុងកុង និងតៃវ៉ាន់។ យោងទៅតាមរឿងព្រេង គេជឿថា មនុស្សដែលកើតមកមាននិស្ស័យជាមិត្ត ១០០ឆ្នាំជាមួយគ្នា តែងតែខ្សែជាប់មកនូវអំបោះពណ៌ក្រហមចងនៅចុងម្រាមដៃ ហើយមនុស្សមិនមែនជាគូ នឹងមិនអាចមើលឃើញនោះទេ។ ដូច្នេះ សម្រាប់អ្នកមិនមានអំបោះក្រហម នៅនឹងដៃ គួរប្រើអំបោះពណ៌នេះជាខ្សែដៃពាក់ជានិច្ច។
៣. បន្តោងគុជ

បើនិយាយដល់អាគមមន្តស្នេហ៍ ប្រជាជនកោះតៃវ៉ាន់ តែងតែមានបន្តោងគុជមួយដាក់តាមខ្លួន ឬពាក់ជាប់នឹងចង្កេះមិនដែលខាន ព្រោះគេជឿថា វាជាវត្ថុស័ក្តិសិទ្ធិដែលអាចទាក់ទាញមនុស្សភេទផ្ទុយឱ្យចូលមកក្បែរ សាងស្នេហ៍ជាគូអនាគត។
៤. បន្តោងខ្សែក

តាមជំនឿប្រទេសមីយ៉ាន់ម៉ា បន្តោងខ្សែក ជានិមិត្តរូបជួយលើកកម្ពស់ជីវិត បង្កើនភាពទាក់ទាញ និងមានតែមនុស្សចោមរោមស្រឡាញ់។ បើធ្វើជំនួញ ឬជួញដូរ នឹងមានមនុស្សចិត្តល្អជួយជ្រោមជ្រែងជានិច្ច។
៥. រូបសំណាកព្រះពុទ្ធ

រូបសំណាកព្រះពុទ្ធ ជាគ្រឿងសក្ការរបស់ប្រជាជនថៃ ដែលគេជឿមុតមាំថា ប្រើជាប់ខ្លួននឹងបង្កើនភាពទាក់ទាញ និងក្តីអាណិតស្រឡាញ់ពីមនុស្សជុំវិញខ្លួន។
៦. ថង់ក្រអូប

ថង់ក្រអូប ច្នៃពីក្រណាត់ និងប៉ាក់ផ្កា ជាវត្ថុមានប្រជាប្រិយភាពក្នុងចំណោមភ្ញៀវទេសចរនៅប្រទេសថៃ ព្រោះប្រជាជនដើមជឿថា នៅពេលគោរពបូជាវត្ថុប្រភេទនេះនឹងមានតែសំណាងក្នុងរឿងស្នេហា។
៧. ក្រមួនស្នេហ៍

ក្រមួនស្នេហ៍ ជាវត្ថុស័ក្តិសិទ្ធិពីប្រទេសសចិន សិង្ហបុរី សម្រាប់អ្នកនៅលីវ មិនថាក្នុងសង្គមអតីតកាល និងបច្ចុប្បន្នឡើយ។ ប្រើវាកាលណា គេជឿថា អាចជួយបន្ថែមភាពទាក់ទាញ មានតែមនុស្សស្រឡាញ់រាប់អាន ទាក់ទាញភេទផ្ទុយគ្នា និងចងចិត្តដៃគូមិនឱ្យបែកបែរ។
៨. យ័ន្តស្នេហ៍

យ័ន្តស្នេហ៍ ជាជំនឿរបស់ថៃ ដែលត្រូវបានគេជឿថា ការថ្វាយបង្គំ ឬដាក់វាតាមខ្លួន នឹងបង្កើនភាពទាក់ទាញ និងបង្កើនជោគវាសនាល្អនៃទំនាក់ទំនងស្នេហា។
តើប្រិយមិត្តជឿកម្រិតណាដែរ?
អត្ថបទ៖ សន្យា
ចុចអាន៖ ទិវានៃក្ដីស្រឡាញ់ រើសរុក្ខជាតិ ៤នេះ ជូនមនុស្សពិសេស នឹងផ្ដល់សំណាងដល់ពួកគេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


