ជីវិតកម្សាន្ដ
តារាប្រុស ៦រូប ហ៊ានបើកចំហចំណងស្នេហ៍ជាមួយមនុស្សស្រីអាយុច្រើនជាងខ្លួន មិនខ្លាចពាក្យរិះគន់
កាលពីមុន បុរសស្រឡាញ់មនុស្សស្រីចាស់ជាងខ្លួន រមែងត្រូវគេនិយាយខ្សឹបខ្សៀវមុខក្រោយមិនឈប់។ យ៉ាងណាមិញ នាពេលបច្ចុប្បន្ន ស្នេហាខុសវ័យ ឬមនុស្សស្រីអាយុច្រើន លែងជារឿងចម្លែកទៀតហើយ ជាពិសេសនៅក្នុងវិស័យសិល្បៈតែម្តង។ ជាក់ស្ដែងតារាប៉ុន្មានគូខាងក្រោមនេះ សុទ្ធសឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងពិភពកម្សាន្ត ប៉ុន្តែពួកគេហ៊ានបើកបង្ហាញពីទំនាក់ទំនងជាសាធារណៈ មិនខ្លាចពាក្យរិះគន់ឡើយ។
Britney Spears និង Sam Asghari

ម្ចាស់ក្សត្រីប៉ុប Britney Spears បានធ្វើឱ្យមហាជនស្ងើចចំពោះទំនាក់ទំនងអាពាហ៍ពិពាហ៍រវាងនាងនិងតារាសម្តែង Sam Asghari កាលពីពេលថ្មីៗនេះ។

គូស្នេហ៍នេះបានស្គាល់គ្នា បន្ទាប់ពីថត MV បទ “Slumber Party” ឆ្នាំ២០១៦ ហើយអ្នកទាំងពីរចាប់ផ្ដើមមានអារម្មណ៍ល្អឱ្យគ្នាទៅវិញទៅមក។ ក្នុងអំឡុងពេលមានស្នេហា Sam Asghari ធ្លាប់រងការរិះគន់ថា ចង់តោងមិត្តស្រីដើម្បីល្បី ជាពិសេសសំឡឹងឃើញទ្រព្យរបស់នាង។ ដោយមិនអើពើពីពាក្យចចាមអារ៉ាម មិត្តប្រុសអាយុប្អូន ១៣ឆ្នាំ ក៏បានរៀបការជាមួយ Britney Spears ដោយសុភមង្គល។
Jennifer Lopez និង Ben Affleck

គូស្នេហ៍ Jennifer Lopez និង Ben Affleck បានជួបគ្នាពេលកំពុងថតរឿង “Gigli” ក្នុងឆ្នាំ២០០៣ ។ ពួកគេបានចាប់ផ្តើមទាក់ទងគ្នានៅឆ្នាំ២០០២ ហើយតារាសម្តែង Ben Affleck ក៏បានសុំ Jennifer Lopez ទាក់ទងគ្នានៅចុងឆ្នាំនោះ។ បច្ចុប្បន្ននាងអាយុ ៥៣ឆ្នាំ ខណៈតារាសម្តែង Ben Affleck អាយុ ៥០ឆ្នាំ។

ទោះយ៉ាងណា នៅឆ្នាំ២០២១ អ្នកទាំងពីរបានប្រកាសបែកគ្នា ប៉ុន្តែនៅដើមឆ្នាំ២០២២ Affleck បានសុំ Lopez រៀបការ ហើយនាងក៏យល់ព្រម។
Goldie Hawn និង Kurt Russell

តារាសម្ដែង Goldie Hawn មានអាយុ ៧៦ឆ្នាំ នៅឆ្នាំនេះ ហើយ Kurt Russell មានអាយុតិចជាងនាង ៥ឆ្នាំ។ អ្នកទាំងពីរបានជួបគ្នាក្នុងឈុត The One and Only, True, Original Family Band កាលពីឆ្នាំ១៩៦៦។

ក្នុងឆ្នាំ១៩៨៣ ពួកគេបានជួបគ្នាជាលើកទីពីរនៅលើឈុត Swing Shift ហើយពេលនោះឯងពួកគេបានលង់ស្រឡាញ់គ្នា។ មុនពេលចូលរោងការ Goldie Hawn បានរៀបការពីរដងហើយ ចំណែកតារាសម្តែង Kurt Russell ជាគូស្នេហ៍ចុងក្រោយ ដែលបន្តរហូតដល់បច្ចុប្បន្ន។
Priyanka Chopra Jonas និង Nick Jonas

គូស្នេហ៍ Priyanka Chopra Jonas និង Nick Jonas ជាគូដ៏ល្បីល្បាញបំផុតនៅក្នុងហូលីវូដ។ រាល់ពេលបង្ហាញមុខនៅមុខប្រព័ន្ធផ្សព្វផ្សាយ អ្នកទាំងពីរធ្វើឱ្យមហាជនសម្ដែងការច្រណែនព្រាត។

គេដឹងថា តារាចម្រៀងប្រុសរូបនេះ មានវ័យក្មេងជាងស្រីស្អាត Priyanka Chopra Jonas ១០ឆ្នាំឯណោះ។ អ្នកទាំងពីរបានណាត់ជួបគ្នាជាផ្លូវការ នៅឆ្នាំ២០១៧។ មួយឆ្នាំក្រោយមក ស្នេហានេះបានបញ្ចប់ដោយចំណងអាពាហ៍ពិពាហ៍ ហើយសព្វថ្ងៃអ្នកទាំងពីរមានកូនប្រុសម្នាក់ផងដែរ។
Olivia Wilde និង Harry Styles


ថ្មីៗនេះ គេបានឃើញរូបភាពជាច្រើនសន្លឹករបស់ Olivia Wilde និង Harry Styles ដើរចាប់ដៃគ្នានៅតាមដងផ្លូវ។ តាមប្រភពគូស្នេហ៍នេះមានគម្លាតអាយុគ្នា ១០ឆ្នាំ។
Heidi Klum និង Tom Kaulitz


ក្នុងឆ្នាំ២០១៨ គូស្នេហ៍ Heidi Klum និង Tom Kaulitz ត្រូវបានគេប្រទះឃើញបណ្ដើរគ្នាជាលើកដំបូង។ ក្រោយមកបានមួយឆ្នាំ អ្នកទាំងពីរបានសម្រេចចិត្តរៀបការនៅក្នុងប្រទេសអ៊ីតាលី។ រឿងរ៉ាវស្នេហាខុសវ័យ ១៦ឆ្នាំនៃគូស្នេហ៍នេះ ធ្វើឱ្យអ្នកគាំទ្រសរសើរគ្រប់គ្នា៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ គូស្នេហ៍តារាល្បីៗ ១២គូ ស្រឡាញ់គ្នាបានយូរបំផុត មិនធ្លាប់លេចឮព័ត៌មានជម្លោះ
ចុចអាន៖ Amber Heard កំពុងវ័ណ្ឌក ព្រោះគ្មានប្រាក់សង Johnny Depp

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ