Connect with us

វប្បធម៌ ជំនឿ

ទស្សន៍ទាយជោគជតារាសី ឆ្នាំកំណើតទាំង ១២ អំឡុងខែកុម្ភៈ

បានផុស

នៅ

ឆ្នាំជូត (កណ្ដុរ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាសីឆ្នាំជូត ខែកុម្ភៈនេះ ​មាន​ជោគ​លាភ​ល្អណាស់ ជា​ពិសេស​រឿង​ទ្រព្យសម្បត្តិ។ នៅកន្លែងធ្វើការ អ្នកនឹងទទួលបានប្រាក់បំណាច់ឆ្នាំ ឬកម្រៃជើងសារលើការងារបន្ថែមច្រើនគួរសម។

កណ្តុរដែលកំពុងចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ការបញ្ជាទិញក្នុងខែនេះនឹងហក់ឡើងខ្ពស់ ចំណែកម្ចាស់ក្រុមហ៊ុននឹងទទួលបានផលចំណេញយ៉ាងច្រើន។

បើ​និយាយ​ពី​ទំនាក់​ទំនង​អ្នក​នៅ​លីវ ​នឹង​ជួប​មនុស្ស​ល្អម្នាក់ ដែលអាចមើលថែគ្នាបានទៅថ្ងៃមុខ។ បើ​អ្នក​មានគូហើយ ​អាច​ឈាន​ទៅ​ដល់ដំណាក់កាលរៀបការ។

ឆ្នាំឆ្លូវ (គោ)

មនុស្ស​ឆ្នាំ​ឆ្លូវ ក៏មាន​រាសី​ល្អ​ដែរ ក្នុងខែកុម្ភៈនេះ ​លាភ​សំណាងនឹងមកនៅជាមួយពេញមួយខែតែម្ដង​។ សម្រាប់អ្នកនៅលីវ តាមរយៈការណែនាំពីសាច់ញាតិ ឬមិត្តភក្តិ នឹងបានជួបមនុស្សភេទផ្ទុយច្រើននាក់។ ក្នុងចំណោមនោះ នឹងមានម្នាក់ដែលអ្នកអាចសាងអនាគតជាមួយគ្នាបាន។ ចំពោះអ្នក​ដែល​មាន​ដៃគូ​រួច​ហើយ ទំនាក់ទំនង​​ស្នរហាមាន​ស្ថិរភាព​ល្អ រីឯ​បរិយាកាស​ក្នុង​គ្រួសារ​ក៏​ចុះសម្រុង​គ្នា​ខ្លាំង​ដែរ​។

ឆ្នាំខាល (ខា្ល)

មិនខុសពីឆ្នាំឆ្លូវប៉ុន្មានទេ ខ្លា​អ្នក​នឹង​ជួប​តែ​លាភ​សំណាង​ក្នុង​​មួយខែពេញ ជា​ពិសេស​ទំនាក់ទំនង​គូ។ អ្នក​នៅ​លីវ នឹងត្រូវសាច់​ញាតិ និង​មិត្តភក្ដិ ​ណែនាំ​អ្នក​ឲ្យ​ស្គាល់​មនុស្សភេទ​ផ្ទុយ​​។ ប្រសិនបើរកឃើញនរណាម្នាក់ដែលហាក់ត្រូវរ៉ូវគ្នា ចូរព្យាយាមភ្ជាប់ទំនាក់ទំនងកុំឱ្យដាច់ ព្រោះគេជាគូ​អនាគតដ៏​ល្អនៅថ្ងៃអនាគត។ ចំណែកខ្លា​ដែល​មាន​ដៃគូ​រួច​ហើយ ស្នេហា​មានភាពផ្អែមល្ហែម ស្អិតរមួតគ្នា។

ឆ្នាំថោះ (ទន្សាយ)

ទន្សាយ​​នឹងចាប់​ផ្តើមខែកុម្ភៈ ជាមួយនឹង​រាសីខ្ពស់ត្រដែត។ អាជីពរបស់ ទន្សាយ នឹងទទួលបានការចាប់អារម្មណ៍ពីចៅហ្វាយនាយ និងឱកាសដើម្បីចូលរួមក្នុងគម្រោងធំៗ។ ហោរាសាស្រ្តចិនបានណែនាំថា ទន្សាយគួរតែចាប់យកឱកាសណាមួយ ហើយព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីអនុវត្តការងារក្នុងខែនេះឱ្យបានល្អ ដើម្បីឱ្យអ្នកដឹកនាំមើលឃើញសក្ដានុពល ហើយសហការីនឹងជឿជាក់កាន់តែច្រើន។

ទោះជា​យ៉ាងណា​ក្តី​ក្នុង​រឿង​ស្នេហា សំណាង​របស់​ទន្សាយ​មិនសូវ​ល្អ​ប៉ុន្មាន​ទេ​ក្នុង​ខែ​នេះ ​ជាពិសេស​សម្រាប់​ទន្សាយ​នៅ​លីវ​ ឱកាស​នៃ​ការ​ជួប​គូ​ស្នេហ៍​ដែល​សក្តិសម​​មានតិចតួច​ស្ដួចស្ដើងណាស់។

ឆ្នាំរោង (នាគរាជ ឬពស់ធំ)

នាគ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ជីវិតមានភាពរលូនល្អ។ ប៉ុន្តែនាគត្រូវតែសន្សំថាមពលដើម្បីបន្តអាជីពដោយស្ថិរភាព និងប្រកបដោយទំនុកចិត្ត។ អ្នកទំនងជានឹងឃើញភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងខែនេះ ដោយទទួលបានការកោតសរសើរពីចៅហ្វាយនាយ និងទទួលបានឱកាសល្អៗក្នុងអាជីព។ នាគ ដែលខិតខំធ្វើការក្នុងវិស័យជំនួញ គួរតែចែករំលែកការងារជាមួយដៃគូ ហើយអភិវឌ្ឍឆ្ពោះទៅរកគោលដៅជាមួយគ្នា។

ឆ្នាំម្សាញ់ (ពស់)

ហោរាសាស្ត្រពស់មានរាសីល្អពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ។ ពស់ អាច​រក​ចំណូល​បាន​ដោយ​ស្ថិរភាព​ ជាពិសេសបុគ្គលិកការិយាល័យ នឹងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងអាជីព ហើយអ្នកនឹងអាចទទួលបានការកោតសរសើរ និងការទទួលស្គាល់ពីអ្នកដឹកនាំ ដែលនឹងធ្វើឱ្យអ្នកមានឱកាសឡើងឋានៈ និងតំឡើងប្រាក់ខែ។

ឆ្នាំមមី (សេះ)

ចំពោះសេះហោរាសាស្ត្ររបស់អ្នក ក៏ខ្ពស់មិនចាញ់ពស់ដែរ។ ក្នុងអាជីព សេះនឹងទទួលបានការកោតសរសើរពីចៅហ្វាយនាយ ហើយនឹងមានឱកាសឡើងឋានៈ និងប្រាក់ខែ។ ដូច្នេះហើយ បើមានឱកាសបញ្ចេញសមត្ថភាពក្នុងខែនេះ ត្រូវផ្តួចផ្តើមគំនិត និងបង្ហាញទេពកោសល្យនៅចំពោះមុខអ្នកដទៃឱ្យអស់ពីខ្លួន។

ប៉ុន្តែចូរ​ព្យាយាម​បន្ទាបខ្លួន ​ប្រសិន​បើ​ទទួល​បាន​ជោគជ័យ ហើយ​កុំ​អួតជា​សាធារណៈ​ពេក។ ដោយសារតែនៅឆ្នាំ២០២៣ ជោគជតារបស់អ្នក មិនល្អពេញមួយឆ្នាំទេ។ ដូច្នេះចាំបាច់រក្សាអាកប្បកិរិយាសុភាពរាបសារ និងរាបទាប ដើម្បីជួយបង្កើនសំណាងខាងអាជីព។

ឆ្នាំមមែ (ពពែ)

ខែ​កុម្ភៈ ហោរាសាស្ត្រ​ទូទៅ​សម្រាប់​​ពពែ​មាន​ស្ថិរភាពល្អ​។ ទោះយ៉ាងណា ចូរប្រឹងប្រែងធ្វើការ ទើបអ្នកអាចសម្រេចបានលទ្ធផលល្អកាន់តែប្រសើរឡើង។

ជាមួយគ្នាដែរ ចូរយកចិត្តទុកដាក់លើបញ្ហាសុខភាពផងដែរ។ អ្នកនឹងមានភាពមមាញឹកខ្លាំងនៅកន្លែងធ្វើការ ប្រសិនបើមិនខ្វល់រឿងសម្រាកទេ នឹងងាយជួបបញ្ហាគេងមិនលក់ វិលមុខ និងជំងឺរាងកាយផ្សេងទៀត។ ដូច្នេះហើយ គួរតែញ៉ាំឲ្យទៀងពេល និងសម្រាកឲ្យគ្រប់គ្រាន់ ដើម្បីឲ្យរាងកាយមានកម្លាំងក្នុងការបំពេញភារកិច្ច។

ឆ្នាំវក (ស្វា)

ស្វា មានរាសីខ្ពស់ល្អ​ក្នុង​មួយខែ​​នេះ ហើយ​អ្នក​នឹង​ពោរពេញ​ដោយ​ថាមពល​ក្នុង​ការងារសព្វយ៉ាង ។ ដោយសារទេពកោសល្យ បូករួមទំនុកចិត្ត និងសកម្មភាព ស្វានឹងត្រូវបានកោតសរសើរយ៉ាងខ្លាំងពីអ្នកដឹកនាំរបស់ខ្លួន។

យ៉ាងណាមិញ ស្វាគួរតែខិតខំបន្ថែមទៀតក្នុងខែនេះ ដើម្បីបង្ហាញសមត្ថភាពពេញលេញ ក្នុងគម្រោងនានា នោះអ្នកនឹងទទួលបានភាគលាភយ៉ាងពេញចិត្ត។

ឆ្នាំរកា (មាន់)

ហោរាសាស្ត្រ​សម្រាប់​មាន់ពុំសូវល្អទេ អ្នកអាច​នឹង​ជួប​ភាព​អវិជ្ជមាន​មួយចំនួន ជាពិសេស​ចំពោះ​សំណាង​ក្នុង​ការងារ។

មាន់ នឹងមានបន្ទុកការងារច្រើនខុសធម្មតាក្នុងខែនេះ ហើយនឹងធ្វើឱ្យអ្នកងាយនឹងបន្សល់ទុកនូវចន្លោះប្រហោងជាច្រើនក្នុងការងារ ដែលនឹងនាំឱ្យមានការថយចុះនៃប្រសិទ្ធភាពការងារ ដំណើរការមិនស្តង់ដារ និងត្រូវបានស្តីបន្ទោសដោយថ្នាក់លើ។ ក្នុងស្ថានភាពនេះ មាន់ គួរតែខិតខំបន្ថែមទៀត ដើម្បីចៀសវាងការបន្សល់ទុកចន្លោះប្រហោង ហើយសុំដំបូន្មានពីសហការីដែលមានបទពិសោធន៍បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងលើកកម្ពស់ការអភិវឌ្ឍន៍អាជីពរបស់អ្នក។

ឆ្នាំច (ឆ្កែ)

នៅក្នុងខែទីពីរ នៃឆ្នាំ២០២៣ ហោរាសាស្រ្តរួមរបស់ឆ្កែមានភាពច្របូកច្របល់បន្តិច ជាពិសេសទាក់ទងនឹងការរំពឹងទុកផ្នែកការងារ។ ចូរកុំធ្វេសប្រហែស ពេលចុះហត្ថលេខាលើឯកសារកិច្ចសន្យាភាពជាដៃគូ ត្រូវតែអានលក្ខខណ្ឌដោយប្រុងប្រយ័ត្ន ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់ និងបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចដ៏ធំដល់ក្រុមហ៊ុន។

ទោះ​បី​ជា​យ៉ាង​ណា​បើ​និយាយ​ពីស្នេហា​ ​រាសីចក្រ​របស់​ឆ្កែពិតជា​ល្អណាស់។ ស្នេហាមានភាពចុះសម្រុងគ្នាយ៉ាងផ្អែមល្ហែម។

ឆ្នាំកុរ (ជ្រូក)

រាសី​ជា​ទូទៅ​សម្រាប់​ជ្រូក​ ល្អប្រសើរ​ គួរជាទីរីករាយ។ នៅក្នុងអាជីព អ្នកនឹងអាចកម្ចាត់សំណាងអាក្រក់ពីឆ្នាំមុន ហើយពោរពេញដោយថាមពលក្នុងការងារ ដែលនឹងធ្វើឱ្យសហការី និងថ្នាក់ដឹកនាំស្ញប់ស្ញែងកាន់តែច្រើន ហើយអ្នកអាចត្រូវបានតំឡើងឋានៈទៀតផង។

​ចំណែក​ទំនាក់ទំនង​ស្នេហា ​ជ្រូក​នៅ​លីវ ​នឹងជួបដៃគូសក្តិសម ដែលអាច​បញ្ចប់​ភាព​នៅ​លីវ​ ក្នុងអំឡុងពេលនេះ៕

អត្ថបទ៖ ​សន្យា

ចុចអាន៖ ទម្លាយអត្តចរិតពិតរបស់មនុស្សកើតឆ្នាំ «រោង» ក្នុងធាតុទាំង ៥

ចុចអាន៖ ឆ្នាំ២០២៣ មនុស្សឆ្នាំ “ច” អាជីពតានតឹង ឯប្រាក់ចំណូលធ្លាក់ចុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម