KPT+
សកម្មភាព ៥ យ៉ាង អាចឈានទៅបែកបាក់គ្នា តែគូស្នេហ៍ជាច្រើនតែងចាត់ទុកធម្មតា
មានគូស្នេហ៍ជាច្រើន តែងបញ្ចប់ទំនាក់ទំនង ក្រោមហេតុផលមានចរិតមិនចុះសម្រុងនឹងគ្នា។ ប៉ុន្តែភាពមិនចុះសម្រុងនេះ គឺដោយសារតែអ្នកទាំងពីរ មិនដែលបើកចិត្តទូលាយនិយាយគ្នា ហើយគិតថាបញ្ហាអស់ហ្នឹង ជារឿងតូចប៉ុណ្ណោះ។ ជាពិសេសរឿងតូចនេះហើយ ដែលកកកុញ កើតជាបញ្ហាធំឡើងមក រហូតចែកផ្លូវមើលមុខគ្នាមិនត្រង់។
១ តែងសម្លឹងមើលតែអតីតកាលរវាងគ្នា

គូស្នេហ៍ដែលនិយមប្រៀបធៀបជាមួយអ្នកចាស់ ហើយតែងលើកយកកំហុសពីអតីតកាលមកនិយាយគ្នាលេង ចុងក្រោយភាគីទាំងសងខាង នឹងប្រើជាលេសពេលមានបញ្ហា ហើយធ្វើឲ្យមានអារម្មណ៍មិនល្អឡើងមក។ មនុស្សណាក៏មានកំហុស តែត្រូវយកមកជាមេរៀន។ គួរតែជួយគ្នាដោះស្រាយ ប៉ុន្តែកុំនាំវាមកធ្វើឲ្យដៃគូម្ខាងទៀត ខូចចិត្តឲ្យសោះ។
២ មិនពិភាក្សាគ្នាដោយផ្ទាល់
មានរឿងជាច្រើន ដែលអ្នកចង់និយាយទៅកាន់ដៃគូ តែជ្រើសរើសមិននិយាយ ហើយរក្សាទុកតែឯង និងព្យាយាមរកវិធីធ្វើវាតាមរបៀបដែលខ្លួនឯងចង់បានវិញ។ នៅទីបំផុត រឿងទាំងនោះបានបង្កបញ្ហាធំឡើងមក។ ជាការពិតណាស់ មានរឿងខ្លះពិតជាមិនសមទំនង នឹងនិយាយទៅកាន់គូស្នេហ៍ឡើយ តែបើរឿងខ្លះ ធ្វើឲ្យអ្នកមិនសប្បាយចិត្ត ឬមិនចូលចិត្តទេចូរសាកល្បងទល់មុខជជែកគ្នាដោយស្មោះត្រង់ ជាជាងទុកចោល។
៣ ពេលខូចចិត្តយកអ្នកផ្សេងមកបញ្ឈឺគ្នា
បើធ្វើបែបនេះ មិនបានជួយឲ្យទំនាក់ទំនងប្រសើរឡើយ តែក៏អាចឈានទៅបែកបាក់គ្នា។ បើមិនពេញចិត្ត មិនចាំបាច់ទៅរកអ្នកផ្សេងមកជំនួសគ្នានោះទេ។ ជាធម្មតា ជម្លោះនិងបញ្ហាអាចកើតឡើងរវាងគូស្នេហ៍ ប៉ុន្តែយើងត្រូវនិយាយគ្នាច្រើនជាងដាក់បន្ទុកឲ្យគ្នា។ មនុស្សគ្រប់រូបគឺជាមនុស្សដែលអាចធ្វើខុស និងរៀនបាន។ កុំលើកការគំរាមកំហែង ឬពាក្យសំដីបំបាក់ទឹកចិត្តគ្នាឲ្យសោះ។

៤ មិនទម្លាប់គ្រប់គ្រងអារម្មណ៍ខឹងមួយឆាវ
មនុស្សគ្រប់រូបមានថ្ងៃល្អឬអាក្រក់ ហើយវានឹងធ្វើឲ្យយើងមានអារម្មណ៍មិនល្អ។ ចៃដន្យ ដៃគូរបស់យើងបានបង្កើតរឿងណាមួយឡើងមក ក្លាយជាការខឹងសម្បារ រហូតមួម៉ៅឡើងមក។ ដូច្នេះចូរព្យាយាមគ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យបានល្អប្រសើរជាងជាងជះកំហឹងឲ្យគ្នា។
៥ ការច្រណែន ឬប្រចណ្ឌហួសហេតុពេក
ការច្រណែនឬប្រចណ្ឌគឺជារឿងធម្មតា លើសពីនេះ វាក៏ជាពេលមួយ គួរឲ្យស្រលាញ់ផងដែរ ។ ប៉ុន្តែបើដៃគូបង្ហាញភាពច្រណែន ឬប្រចណ្ឌហួសហេតុពេក បើទោះជាភាគីម្ខាងទៀតមិនទាន់បានធ្វើអ្វីក៏ដោយ វាក៏អាចនាំឲ្យមានជម្លោះឡើងមកបានដែរ។ យ៉ាងណាមិញ អាចពិបាកបន្តិចក្នុងការនិយាយថាត្រូវធ្វើអ្វី ប៉ុន្តែគន្លឹះសំខាន់ គឺត្រូវទុកចិត្តគ្នា ជឿជាក់គ្នាទៅវិញទៅមក កុំធ្វើអ្វីដែលធ្វើឲ្យអ្នកម្ខាងទៀត ព្រួយបារម្ភហួសហេតុ។

ទោះយ៉ាងណា បញ្ហាតូចៗនេះអាចនិយាយបានថាមិនសំខាន់ឬ ចាត់ទុកវាជារឿងធម្មតា ប៉ុន្តែប្រយ័ត្នរឿងកាក់ល្អិតនេះកក់កុញ នាំឲ្យឲ្យមានបញ្ហាធំ។ មានតែការបើកចិត្តព្រមទទួលយកគ្នា ព្រមនិយាយទល់មុខដោយស្មោះ គ្មានការលាក់លៀម ទើបអាចរស់នៅមានសុភមង្គលដូចគេ។ ភាពមិនស្មោះត្រង់ នឹងនាំឲ្យអ្នកទាំងពីរឈានទៅបែកបាក់គ្នា ទោះរឿងតូចមួយក៏ដោយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចរិតលក្ខណៈ ៥ យ៉ាង របស់គូស្នេហ៍ ដែលបញ្ចាក់ថា គាត់ស្រលាញ់អ្នកស្មោះខ្លាំង
ចុចអាន៖ទំនាក់ទំនងពោរពេញដោយការកុហក ចុងក្រោយ នឹងទទួលបានបែបនេះក្នុងជីវិត
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


