ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ប្រាប់ឲ្យប្រជាជន ឱបគោ នៅថ្ងៃ១៤កុម្ភៈ (មានវីដេអូ)
នាយកដ្ឋានសុខុមាលភាពសត្វរបស់ប្រទេសឥណ្ឌា បានអំពាវនាវឲ្យពលរដ្ឋ កុំប្រារព្ធទិវានៃក្តីស្រឡាញ់ឆ្នាំនេះ ជាបែបសេចក្តីស្នេហាអី ប៉ុន្តែត្រូវប្រារព្ធជា “ទិវាឱបគោ” វិញ ដើម្បីលើកកម្ពស់តម្លៃសាសនាហិណ្ឌូ ឲ្យកាន់តែប្រសើរឡើង។

នាយកដ្ឋានបានស្នើឲ្យគ្រប់គ្នា ចេញក្រៅឱបគោនៅថ្ងៃទី១៤ខែកុម្ភៈ ប៉ុន្តែសំណើនេះ ត្រូវបានគេសើចចំអកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
នៅក្នុងសេចក្តីថ្លែងការណ៍សប្តាហ៍នេះ ក្រុមប្រឹក្សាសុខុមាលភាពសត្វនៃប្រទេសឥណ្ឌា បាននិយាយថា “ការឱបសត្វគោ នឹងនាំមកនូវភាពសម្បូរបែបនៃអារម្មណ៍ និងបង្កើនសុភមង្គលដល់បុគ្គល និងសមូហភាព”។ អ្នកកាន់សាសនាហិណ្ឌូ ដែលគោរពបូជាសត្វគោ បាននិយាយថា ថ្ងៃបុណ្យលោកខាងលិច១៤កុម្ភៈ គឺផ្ទុយនឹងតម្លៃប្រពៃណីឥណ្ឌា។

សត្វគោ បានស្ថិតនៅក្នុងចិត្តអ្នកកាន់សាសនាហិណ្ឌូជាយូរមកហើយ ហើយមនុស្សជាច្រើនបានគោរពសត្វគោប្រៀបបីដូចជាម្តាយ។ រដ្ឋភាគច្រើននៅក្នុងប្រទេសឥណ្ឌា ថែមទាំងបានហាមឃាត់ការសម្លាប់សត្វគោទៀតផង។
យោងតាមគេហទំព័រវិភាគទិន្នន័យ India Spend បានឲ្យដឹងថា មនុស្សយ៉ាងតិច៤៥នាក់ ត្រូវបានសម្លាប់ដោយក្រុមអភិរក្សសត្វគោហិណ្ឌូនៅក្នុងប្រទេស ចន្លោះឆ្នាំ២០១២ដល់២០១៨។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហិណ្ឌូស្តាំនិយមជ្រុល បានវាយឆ្មក់តាមហាងនានាក្នុងទីក្រុង ហើយដុតកាតនិងកាដូ រួចថែមទាំងបានដេញគូស្នេហ៍ដែលកាន់ដៃគ្នាចេញពីភោជនីយដ្ឋាន និងសួនកម្សាន្ត ដោយនិយាយថា ទិវានៃក្តីស្រឡាញ់ គឺជាការជំរុញឲ្យមានសកម្មភាពផ្លូវភេទ។
គួរបញ្ជាក់ថា នៅថ្ងៃ១៤កុម្ភៈជារៀងរាល់ឆ្នាំ ប្រជាជនឥណ្ឌាវ័យក្មេងដែលមានការអប់រំ បានប្រមូលផ្តុំគ្នានៅតាមសួន និងភោជនីយដ្ឋាន ប្តូរកាដូគ្នា និងរៀបចំពិធីជប់លៀងដើម្បីអបអរដូចពិធីបុណ្យឥណ្ឌាផ្សេងទៀតដែរ ជាពិសេសចាប់តាំងពីប្រទេសនេះ ចាប់ផ្តើមដំណើរការសេរីភាវូបនីយកម្មសេដ្ឋកិច្ចនៅដើមទសវត្សរ៍ឆ្នាំ១៩៩០៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ឥណ្ឌា ប្រារព្ធទិវាសាធារណរដ្ឋ ជាមួយទស្សនីយភាពប្លែកភ្នែក និងអស្ចារ្យៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


