ព័ត៌មានអន្ដរជាតិ
ឥណ្ឌាវាយបក លោក ត្រំា ដែលមាក់ងាយឥណ្ឌា ថា ជា «រន្ធនរក»
ឥណ្ឌា បានវាយបកទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយបានរិះគន់ថា លោក ត្រាំ បង្ហាញទង្វើមិនសមរម្យដែលបង្ហោះសារហៅប្រទេសនៅតំបន់អាស៊ីខាងត្បូងមួយនេះថាជា «រន្ធនរក (hellhole)»។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP ។

ការអត្ថាធិប្បាយទាំងនេះបានកើតឡើង នៅមុនដំណើរទស្សនកិច្ចដែលបានគ្រោងទុកនៅខែក្រោយទៅកាន់ប្រទេសឥណ្ឌា ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលលោកនឹងស្វែងរកវិធីសាស្រ្តដើម្បីបញ្ចប់ភាពតានតឹងនាពេលថ្មីៗនេះ រវាងមហាអំណាចទាំងពីរដែលជាធម្មតាគឺជាមិត្តភក្តិនឹងគ្នា។
ប្រធានាធិបតី ត្រាំ នៅយប់ថ្ងៃពុធទី២២មេសា បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយរិះគន់យ៉ាងចាស់ដៃ ដោយក្នុងនោះមានខ្លឹមសារថ្កោលទោសចំពោះសិទ្ធិទទួលបានសញ្ជាតិអាមេរិកតាមរយៈការផ្តល់កំណើត (សិទ្ធិតាមរដ្ឋធម្មនុញ្ញអាមេរិក សម្រាប់រាល់អ្នកដែលកើតលើទឹកដីអាមេរិក)។ ការបង្ហោះនេះបានចោទប្រកាន់ជនអន្តោប្រវេសន៍ឥណ្ឌានៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាថា មិនបានជួយជនជាតិអាមេរិកដើមកំណើតស្បែកស ព្រមទាំងបានចោទប្រកាន់ថា ជនអន្តោប្រវេសន៍ឥណ្ឌាខ្វះជំនាញភាសាអង់គ្លេស។
ការបង្ហោះនេះបានលើកឡើងថា «ទារកម្នាក់កើតនៅទីនេះក្លាយជាពលរដ្ឋអាមេរិកភ្លាមៗ ហើយបន្ទាប់មកពួកគេនាំក្រុមគ្រួសារទាំងមូលមកពីប្រទេសចិន ឬឥណ្ឌា ឬក៏មកពី «រន្ធនរក» ផ្សេងទៀតនៅលើភពផែនដីនេះ»។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានឆ្លើយតបថា ការអត្ថាធិប្បាយទាំងនោះ«ច្បាស់ណាស់ថាជាការខ្វះព័ត៌មាន មិនសមរម្យ និងជារឿងដែលគ្មានសុជីវធម៌ទាល់តែសោះ។ ពួកគេពិតជាមិនឆ្លុះបញ្ចាំងពីការពិតនៃទំនាក់ទំនងរវាងឥណ្ឌា និងអាមេរិក ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួមជាយូរមកហើយនោះទេ»។
ដោយឡែក លោក Ami Bera ដែលជាសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យនៃសហរដ្ឋអាមេរិក និងជាកូនរបស់ជនអន្តោប្រវេសន៍ឥណ្ឌា បានហៅការបង្ហោះរបស់លោកត្រាំ ថា «ជាការប្រមាថ ល្ងង់ខ្លៅ និងស្ថិតនៅក្រោមសេចក្តីថ្លៃថ្នូរនៃតំណែងដែលកំពុងកាន់កាប់»។ លោកបាននិយាយថា លោក ត្រាំ ចាប់កំណើតក្នុងគ្រួសារមានទ្រព្យសម្បត្តិ និងឯកសិទ្ធិ មិនដែលធ្លាប់បានឆ្លងកាត់ការតស៊ូលំបាកលំបិន ដូចដែលគ្រួសារជនអន្តោប្រវេសន៍ជាច្រើនបានជួបប្រទះនោះឡើយ»។
ទោះជាយ៉ាងណា ការប៉ះទង្គិចពាក្យសម្តីរបស់លោកត្រាំ ជាមួយឥណ្ឌា បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំង ទៅនឹងកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ របស់ប្រធានាធិបតីអាមេរិកជាបន្តបន្ទាប់ ដែលតែងតែព្យាយាមចៀសវាងនូវភាពរកាំរកូស និងខិតខំកសាងទំនាក់ទំនងជាមួយប្រទេសប្រជាធិបតេយ្យធំបំផុតលើពិភពលោកមួយនេះ ខណៈដែលបណ្តាអ្នករៀបចំគោលនយោបាយអាមេរិក ចាត់ទុកឥណ្ឌាថា ជាកម្លាំងតុល្យភាពដ៏សំខាន់ ដើម្បីទប់ទល់នឹងគូប្រជែងចិន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


