សន្តិសុខសង្គម
ពលរដ្ឋ ៣៥ គ្រួសារស្ម័គ្រចិត្តបន្លាស់ទីពីតំបន់អភិវឌ្ឍន៍កំពង់ផែពហុបំណងភ្នំទេពី និងទទួលយកដីឡូត៍ពីអាជ្ញាធរខេត្ត
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋចំនួន ៣៥ គ្រួសារដែលបានស្ម័គ្រចិត្តបន្លាស់ទីលំនៅឋានពីតំបន់ភ្នំទេពីមកទទួលយកដីឡូត៍ដែលអាជ្ញាធរខេត្ត និងស្រុករៀបចំឲ្យ ដើម្បីចូលរួមការអភិវឌ្ឍន៍ កំពង់ផែពហុបំណងនៅតំបន់ភ្នំទេពី ក្នុងឃុំកំពង់ហាវ ស្រុកកំពង់លែង ដែលប្រមុខរដ្ឋាភិបាលបានសម្រេចបង្កើត។

លោកអភិបាលខេត្តបានថ្លែងក្នុងពិធីប្រគល់អំណោយជូនប្រជាពលរដ្ឋចំនួន ៣៥ គ្រួសារនៅក្នុងភូមិកំពង់បឹង ឃុំកំពង់ហាវដែលបានស្ម័គ្រចិត្តបន្លាស់ទីលំនៅឋានពីតំបន់អភិវឌ្ឍន៍មករស់នៅក្នុងតំបន់ថ្មីក្នុងភូមិត្រពាំងមាស ឃុំត្រងិល។
ពិធីខាងលើនេះបានធ្វើឡើងនៅក្នុងសាលាស្រុកកំពង់លែង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវនៅក្នុងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមហ៊ុនខេអិល ភីធីត្រេនស័្គរថេសិន និងមន្ត្រីក្នុងសាលាស្រុកកំពង់លែងចូលរួមផងដែរ។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបានរាយការណ៍ឲ្យដឹងថា ប្រជាពលរដ្ឋចំនួន ៣៥ គ្រួសាររស់នៅតំបន់ភ្នំទេពី បានស្ម័គ្រចិត្តបន្លាស់ទីមកទទួលយកដីឡូត៍លំ នៅដ្ឋាននៅក្នុងភូមិត្រពាំងមាស ឃុំត្រងិល ដែលក្នុងមួយគ្រួសារៗទទួលបានដីលំនៅឋានទំហំ ១៥ ម៉ែគុណ ២០ ម៉ែត្រ។ និងថ្ងៃនេះខាងក្រុមហ៊ុនបានជួយឧបត្ថម្ភថវិកាក្នុងមួយគ្រួសារៗ ១ លានរៀល, ស័ង្ក សី ៣០ សន្លឹក, អង្ករ ៥០ គីឡូ និងត្រីខ ១ យួរ ផងដែរ។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តនៅក្នុងពិធីនេះបានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ឆ្នាំង និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ ឆ្នាំង ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានសម្រេចឲ្យបង្កើតកំពង់ ផែពហុបំណង ខ្នាតអន្តរជាតិ នៅលើទឹកដីស្រុកកំពង់លែងខេត្តកំពង់ ឆ្នាំង ដែលសង្ឃឹមថាពេលកំពង់ផែថ្មីមួយនេះកើតឡើងអាចនឹងប្រមូលកសិផល និងផលិតផលនានារបស់ប្រជាពលរដ្ឋនៅជុំវិញតំបន់នេះដឹក ជញ្ជូនតាមផ្លូវទឹកទៅកាន់ទីផ្សារក្នុងប្រទេសនិងក្រៅប្រទេស ដែលអាចលើកស្ទួយ ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះដែរនៅពេលបង្កើតកំពង់ផែពហុបំណងថ្មីមួយនេះប្រជាពលរដ្ឋនៅ ក្នុងស្រុកកំពង់លែង រាប់រយនាក់និងមានការងារធ្វើផងដែរ ដែលនឹងទទួលបានប្រាក់ខែសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពនៅក្នុងក្រុមគ្រួសារ និងកាត់បន្ថយបានការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅកន្លែងឆ្ងាយៗ។
ចំពោះប្រជាពលរដ្ឋ ៣៥ គ្រួសារដែ លស្ម័គ្រចិត្តមករស់នៅលើទីតាំងដីរៀបថ្មី ឯកឧត្តមអភិបាល ខេត្តបានប្រកាសជួយធ្វើផ្លូវ ចំ នួន៦ ខ្សែ ជួយធ្វើបង្គន់អនាម័យចំនួន ៣៥ បន្ទប់, ឧបត្ថម្ភអំពូលសូឡា ១០០ ដើម ដាក់តាមផ្លូវក្នុងភូមិ និងជួយឧបត្ថម្ភអង្ករជូនប្រជាពលរដ្ឋទាំង ៣៥ គ្រួសារ ក្នុងខែ ៥០គី ឡូ ចំនួន ២ ខែបន្តទៀត។

លោកស្រី ជិន វណ្ណា អាយុ ៤៤ ឆ្នាំនិងលោក ជិនហេង អាយុ ៥៧ ឆ្នាំជាប្រជាពលរដ្ឋបន្លាស់ទីលំនៅឋានដែលបានមកទទួលអំណោយនៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈនេះ បាននិយាយថា ពួកគាត់ទាំង ៣៥ គ្រួសារពិត ជាបានស័គ្រចិត្តបន្លាស់ទីលំនៅពីតំបន់ភ្នំទេពី មកទទួលយកដីឡូត៍លំនៅឋានថ្មីក្នុងភូមិត្រពាំងមាសតាមការរៀបចំរបស់អាជ្ញាធរស្រុកខេត្តពិតមែនដោយគ្មានការបង្ខុបង្ខំឡើយ ដើម្បីចូលរួមការអភិវឌ្ឍន៍ធ្វើកំពុងផែថ្មីលើទឹកដីស្រុកកំពង់លែងដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ ក៏ដូចសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


