ជីវិតកម្សាន្ដ
ទស្សនិកជនសរសើរស្វាមី ម៉ារីម៉ា ពូកែថ្នាក់ថ្នមប្រពន្ធ និងមើលថែកូនៗ សក្តិសមជាមេគ្រួសារ
លោក Dingdong Dantes ស្វាមីរបស់អតីតតួ ម៉ារីម៉ា (Marian Rivera) មិនត្រឹមតែមានរូបរាងស្រស់សង្ហា ព្រមទាំងមានទេពកោសល្យសិល្បៈប៉ុណ្ណោះទេ លោកថែមទាំងជាប្ដីល្អ និងឪពុកល្អចំពោះប្រពន្ធកូនទៀតផង ព្រោះតារាសម្តែងរូបនេះ ពូកែយកចិត្តទុកដាក់ និងមើលថែគ្រួសារបានល្អបំផុត។

តាមរយៈការបង្ហោះរបស់ ម៉ារីម៉ា នៅលើផេកផ្ទាល់ខ្លួន គ្រួសាររបស់នាងពិតជាមានភាពផ្អែមល្ហែមនឹងគ្នាខ្លាំង មិនថាឪពុកម្ដាយចំពោះកូនៗ ឬស្វាមីចំពោះភរិយាឡើយ ពោលគឺ Dingdong Dantes បានបង្ហាញការយកចិត្តទុកដាក់លើភរិយា និងកូនទាំងពីរខ្លាំងណាស់។

តាមពិតទៅ រូបភាពបែបនេះ ទស្សនិកមិនមែនទើបតែឃើញលើកទីមួយនោះទេ ព្រោះកន្លងមកស្វាមី ម៉ារីម៉ា ក៏តែងតែបង្ហាញភាពផ្អែមល្ហែម និងការយកចិត្តទុកចំពោះគ្រួសារផងដែរ ទាំងនៅលើបណ្ដាញសង្គម និងនៅក្រៅឆាក ហើយអ្នកស្គាល់ពួកគេស្និទ្ធ សុទ្ធតែដឹងរឿងនេះច្បាស់។

ថ្វីត្បិតតែមានការងារមមាញឹកយ៉ាងណាក្តី Dingdong Dantes ក៏មិនភ្លេចជួយបង្រៀន និងមើលថែកូនទាំងពីរជាមួយភរិយាដែរ ពួកគេតែងតែចំណាយពេលទំនេរតាមដានការលូតលាស់របស់កូនៗជានិច្ច។ បន្ថែមពីលើនោះ តារាសម្ដែងវ័យ ៤២ឆ្នាំរូបនេះ តែងទុកអទិភាពភរិយាជាទីមួយ ដោយលោកធ្លាប់ចែករំលែកថា លោកព្រមធ្វើគ្រប់យ៉ាងដើម្បីថែទាំប្រពន្ធ និងអាចសូម្បីលះបង់អាជីពសិល្បៈសម្រាប់គ្រួសារតូចរបស់លោក។

ដោយសារទង្វើដ៏កក់ក្ដៅទាំងនេះហើយ ទើប Dingdong Dantes ទទួលបានពាក្យសរសើរពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន ជាពិសេសភាពជាឪពុករបស់លោក ពិតជាសក្តិសមឱ្យមហាជនយកត្រាប់តាម៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ តួនាង ម៉ារីម៉ា ប្រកាសក្ដែងៗនឹងធ្វើរឿងនេះ ទោះបីលំបាកចំពោះស្ត្រី
ចុចអាន៖ ស្វាមី ម៉ារីម៉ា មានប្រវត្តិមិនធម្មតា មុនក្លាយជាតារាល្បីលំដាប់ប្រទេស
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


