ជីវិតកម្សាន្ដ
មួយឈុតរបស់ ម៉ារីម៉ា ក្នុងកម្មវិធី GMA មានតម្លៃរាប់ម៉ឺនដុល្លារ
អ្នកនាងម៉ារីម៉ាបានចូលរួមព្រឹត្តិការណ៍មួយឈ្មោះ “GMA Gala Night” ដែលរៀបចំឡើងដោយប៉ុស្តិ៍ទូរទស្សន៍ GMA Network ដើម្បីថ្លែងអំណរគុណសម្រាប់ខួបលើកទី ៧០ ដែលក្នុងកម្មវិធីនោះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះអ្នកនាង ពីសម្លៀកបំពាក់ និងគ្រឿងអលង្ការ ដោយគេដឹងថាមានតម្លៃជាង១០ម៉ឺនដុល្លារ។
ខាងក្រោមនេះ យើងខ្ញុំនឹងទម្លាយតម្លៃសម្លៀកបំពាក់ និងគ្រឿងអលង្ការ របស់តារាហ្វីលីពីនដែលបានចូលរួមកម្មវីធី “GMA Gala Night”។
១ ប្រភេទរ៉ូប Tulle Silk Gown មកពីម៉ាកយីហោ Ralph and Russo មានតម្លៃ ២១,៩៤៣ ដុល្លារ នេះ បើយោងតាមគេហទំព័ editorialist.com បានបញ្ចាក់។

២ ខ្សែក Rose Dior Bagatelle Necklace មានតម្លៃ ២៥,៥០០ដុល្លារ និងក្រវិល Rose Dior Bagatelle Earrings មានតម្លៃ ២២,៣០០ ដុល្លារ នេះបើយោងតាមគេហទំព័រផ្លូវការ Dior បានបញ្ចាក់។

៣ កងដៃពេជ្រមកពីម៉ាកយីហោ Chaumet Pris មានតម្លៃ ២២,២៩០ អ៊ីរ៉ូ ឫប្រហែលជាង ២២,៨៦៦ ដុល្លារ ។

យ៉ាងណាមិញ មួយឈុតនេះធ្វើឲ្យសម្រស់អ្នកនាង Marian Rivera មានភាពលេចធ្លោខ្លាំង ជាងតារាកិត្តិយសផ្សេងៗ ជាពិសេសជាមួយឈុតពណ៌ខ្មៅ ដែលលំអជាមួយគ្រឿងអលង្ការដាំដោយពេជ្រ ៕
ប្រែសម្រួល៖ នាងតូច
ចុចអាន៖តារាហូលីវូដ ៧ ដួង សុទ្ធសឹងមានឈាមជ័រ ជាជនជាតិខ្មែរ
ចុចអាន៖Kimberly បង្ហោះរូបលើកទឹកចិត្ត Anne ក្រោយត្រូវមនុស្សជិតស្និទ្ធ លួចលុយ ៥៥ ម៉ឺនដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


