ជីវិតកម្សាន្ដ
តួនាង ម៉ារីម៉ា ប្រកាសក្ដែងៗនឹងធ្វើរឿងនេះ ទោះបីលំបាកចំពោះស្ត្រី
តារាសម្តែង Marian Rivera ឬតួនាង ម៉ារីម៉ា ត្រូវបានគេដាក់រហ័ស្សនាមជារាជិនីកំពូលសម្រស់នៅក្នុងប្រទេសហ្វីលីពីន ដោយសាររូបសម្រស់ដ៏ទន់ភ្លន់ និងស្រស់ស្អាតរបស់នាងប្រៀបបាននឹងទេពអប្សរ។ មិនត្រឹមតែល្បីជាតារាសម្តែងដ៏មានទេពកោសល្យនោះទេ អតីតតួ ម៉ារីម៉ា រូបនេះ ថែមទាំងធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់ពីអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលរបស់នាងជាមួយតារាប្រុសសង្ហា Dingdong Dantes ទៀតផង។

ថ្មីៗនេះដែរ មានពាក្យចចាមអារ៉ាមជាច្រើននិយាយពីការមានផ្ទៃពោះកូនទី៣របស់ Marian Rivera ស្រាប់តែសាមីខ្លួនចេញមុខមកប្រកាសក្ដែងៗថា នាងនឹងយកកូនបន្ថែម ប្រសិនបើនាងមានឱកាស។

Marian Rivera បានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយអំពីផែនការរបស់នាង ក្នុងវ័យ ៣៨ឆ្នាំនេះថា នាងនិងស្វាមីបានត្រៀមខ្លួនជាស្រេចដើម្បីទទួលយកសមាជិកបន្ថែមម្នាក់ទៀត សម្រាប់គ្រួសារតូចរបស់ពួកនាង។ ថ្វីត្បិតការសម្រាលកូនច្រើនមិនមែនជារឿងងាយស្រួលចំពោះស្ត្រីគ្រប់រូប ប៉ុន្តែ Marian ប្រាប់ថា ខ្លួនចង់មានកូនច្រើន ហើយនាងកំពុងរង់ចាំឱកាសនេះយ៉ាងអន្ទះសារ។


គួររំលឹកថា Marian Rivera និងតារាសម្តែង Dingdong Dantes បានរួមរស់ជាមួយគ្នាអស់រយៈពេល ៨ឆ្នាំមកហើយ។ គូស្នេហ៍មួយគូនេះ បានរៀបចំពិធីមង្គលការ កាលពីឆ្នាំ ២០១៤ ហើយបច្ចុប្បន្នពួកគេមានកូនប្រុសម្នាក់ និងកូនស្រីម្នាក់៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្វាមី ម៉ារីម៉ា មានប្រវត្តិមិនធម្មតា មុនក្លាយជាតារាល្បីលំដាប់ប្រទេស
ចុចអាន៖ មកដឹងតួឯកស្រី ហ្វីលីពីន សម្ដែងក្នុងរឿង “វីរនារីដាណា” សុទ្ធតែល្បីៗ ជាពិសេសនាង ម៉ារីម៉ា
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


