ជីវិតកម្សាន្ដ
ទស្សនិកជននៅតែចាត់ទុកតួ ម៉ារីម៉ា ជាស្រីស្អាតបំផុតនៅហ្វីលីពីន ទោះមានវ័យកៀក ៤០ ឆ្នាំក្ដី
តារាសម្តែងលំដាប់ជួរមុខប្រចាំប្រទេសហ្វីលីពីន នាង Marian Rivera ឬទស្សនិកជនខ្មែរចំណាំហៅ ម៉ារីម៉ា បានបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធ-ផ្សព្វផ្សាយម៉ាកគ្រឿងអលង្ការយីហោមួយ ស្របពេលដែលម្នាក់ៗលាន់មាត់សរសើរសម្រស់នាងថានៅតែជាស្រីស្អាតដាច់គេដដែល។

កាលពីពេលថ្មីៗនេះ Marian Rivera ទទួលបានការចាប់អារម្មណ៍ពីមហាជន នៅពេលដែលនាងចូលរួមក្នុងពិធីសម្ពោធ-ផ្សព្វផ្សាយម៉ាកគ្រឿងអលង្ការ ដោយក្នុងព្រឹត្តិការណ៍រាជិនីដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រទេសហ្វីលីពីនរូបនេះបានជ្រើសរើសការរចនាសម្រាប់ខ្លួននាងជាមួយនឹងឈុតរលោងរឹបរាងពណ៌ផ្កាឈូកស្រាល និងរំលេចខ្សែរ៉ូបតូចលើស្មាដ៏ទាក់ទាញនិងសិចស៊ី។
ជំនួសឲ្យការទំលាក់សក់បាំងស្មា តារាស្រីរូបនេះបានចងសក់លើកទៅក្រោយអស់ៗ ដើម្បីជួយបង្ហាញយ៉ាងពេញលេញនូវភាពស្រស់ស្អាត ក៏ដូចជាឈុតគ្រឿងអលង្ការដែលនាងពាក់លម្អខ្លួនផងដែរ។ លើសពីនេះ ការតុបតែងមុខបែបធម្មជាតិ ជាមួយនឹងបបូរមាត់រលោង ក៏រួមចំណែកក្នុងការលើកកំពស់រូបរាងស្រស់ស្រាយ និងសម្រស់ស្អាតបំផុតប្រចាំហ្វីលីពីន។
ទោះយ៉ាងនេះក្ដី បើក្រឡេកមើលរូបភាពរបស់តារាចម្រៀងស្រីក្នុងជីវិតពិត មហាជនជាច្រើនស្ទើរតែមិនជឿថានាងមានអាយុជិត ៤០ឆ្នាំទៅហើយ។ ពេលមានវត្តមានក្នុងពិធីនោះ Marian តែងតែញញឹមបង្ហាញថាមពលវិជ្ជមាន និងឆ្លើយសំណួរយ៉ាងសាទរជាមួយមនុស្សគ្រប់គ្នា។

អ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្តែងការភ្ញាក់ផ្អើលចំពោះសម្រស់ពិតរបស់តួម៉ារីម៉ាតាមរយៈកញ្ចក់កាមេរ៉ាធម្មតា។ មតិជាច្រើនបាននិយាយថា នាងតែងតែស្វែងរកភាពស្រស់ស្អាតពីធម្មជាតិ និងភាពសាមញ្ញក្នុងការរស់នៅប្រចាំថ្ងៃ ដូច្នេះហើយទើបនាងចូលចិត្តបង្ហាញរូបរាងសាមញ្ញ។ ជាមួយគ្នានេះ នាងក៏បានចូលរួមពិធីបុណ្យកីឡារបស់កុមារក្នុងនាមជាឪពុកម្តាយ សម្រស់របស់នាងនៅតែលេចធ្លោខ្លាំង ទោះមិនតុបតែងខ្លួនឆើតឆាយ។
សូមបញ្ចាក់បន្ថែមទៀតថា Marian Rivera ឬម៉ារីម៉ា កើតនៅឆ្នាំ ១៩៨៤ នាងត្រូវបានគេស្គាល់ថាជាតារាម៉ូដែល និងជាតារាសម្តែងកំពូលនៅក្នុងឧស្សាហកម្មកម្សាន្តហ្វីលីពីន។ បន្ទាប់ពីប្រឡូកក្នុងវិថីសិល្បៈជិតពីរទសវត្សរ៍មក មិនត្រឹមតែធ្វើឲ្យមានអនុស្សាវរីយ៍ជាមួយនឹងសម្រស់ចម្រុះរបស់នាងប៉ុណ្ណោះទេ តារាស្រីក៏បានបន្សល់ទុកនូវភាពទាក់ទាញក្នុងដួងចិត្តទស្សនិកជន តាមរយៈស្នាដៃល្បីៗជាច្រើនដែលធ្លាប់ចាក់បញ្ចាំងក្នុងប្រទេសកម្ពុជាកាលកន្លងមក។

ក្រៅពីឈុតឆាកស្នេហាផ្អែមល្ហែមតាមរយៈកញ្ចក់ទូរទស្សន៍ ម៉ារីម៉ាក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើនជាពិសេសស្រីៗមានភាពច្រណែននឹងនាង ក្រោយតារាស្រីរូបនេះប្រកាសរៀបការជាមួយតារាប្រុសសង្ហា Dingdong Dantes និងរួមរស់ជាមួយគ្នាបាន៩ឆ្នាំ ព្រមទាំងកូនប្រុសមួយស្រីមួយមកដល់សព្វថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Taylor Swift ត្រូវគេវែកញែករឿងសម្រស់ធ្លាក់ចុះខ្លាំង ក្រោយបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Beyonce
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


