ព័ត៌មានជាតិ
ផ្លែគុយប្រមូលផលដំបូង លក់បាន ១គីឡូ ៦-៧ម៉ឺនរៀល
អ្នកស្រី ដាង ចិន្ថា ជាអាជីវករមួយរូប ប្រកបរបរលក់ផ្លែឈើព្រៃតាមរដូវ និងម្ជូរ នៅក្បែរចិញ្ចើមថ្នល់ជិតរង្វង់មូល សម្តេច ជួន ណាត រាជធានីភ្នំពេញ បានឱ្យកម្ពុជាថ្មីដឹងថា តម្លៃផ្លែគុយខ្ពស់បំផុតនៅអំឡុងពេលប្រមូលផលដើមដៃ (ជាពេលដែលគុយនៅមានតិច) ហើយចុះថ្លៃទាបបំផុត ក្នុងអំឡុងពេលប្រមូលផលចុងដៃ ពោលគឺពេលផ្លែគុយបានផលច្រើន។

បើតាមអ្នកស្រី ដាង ចិន្តា រដូវកាលផ្លែគុយ គឺមានរយៈពេលប្រហែលជា ៤ខែ ដោយរាប់ចាប់ពីអំឡុងខែមករាទៅ ហើយក្នុងមួយរដូវកាល គឺគាត់អាចលក់បានចន្លោះ ៥-៦ខែ ។
អាជីវកររូបនេះ ប្រាប់ឱ្យដឹងទៀតថា គុយ មានតម្លៃខ្ពស់បំផុត នៅពេលប្រមូលផលដើមដៃ (អំឡុងខែមករា) ព្រោះតែពេលវេលានេះ ផលផ្លែឈើព្រៃមួយប្រភេទនេះនៅមានតិចតួច ហើយអំឡុងពេលប្រមូលផលដំបូង អាជីវករអាចលក់បានចន្លោះពី ៦ម៉ឺនរៀល/គីឡូក្រាម ដល់ ៧ម៉ឺនរៀល/គីឡូក្រាម។
អ្នកស្រី ចិន្តា បន្តថា នៅខែបន្ទាប់ចន្លោះខែកុម្ភៈ-មីនា តម្លៃផ្លែគុយ គឺធ្លាក់ថ្លៃមកនៅត្រឹមប្រហែល ៤ម៉ឺនរៀល/គីឡូក្រាម ហើយនិងចុះថោកនៅត្រឹមប្រមាណ ២ម៉ឺនរៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម នៅអំឡុងខែមេសា ដែលជាពេលប្រមូលផល ចុងដៃ។

គួរបញ្ជាក់ថា ផ្លែគុយដែលគាត់លក់ មានប្រភពពីខាងស្រុកស្រែអំបិល ខេត្តកោះកុង (ទិញពីឈ្មួញកណ្តាល) ជាផ្លែឈើព្រៃមួយប្រភេទ ដែលមានតម្លៃថ្លៃជាងគេបង្អស់ បើធៀបទៅជាមួយផ្លែឈើព្រៃដទៃទៀត ដែលអាជីវករ និយមលក់ រួមមាន ផ្លែសាវម៉ាវ សិរមាន់ គូលែនព្រៃ-ល-៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ