ព័ត៌មានជាតិ
ទំនេរពីការសិក្សាយុវជនមួយក្រុម ចូលព្រៃបេះផ្លែគុយលក់ ផ្គត់ផ្គង់ការរៀនសូត្រ និងជួយគ្រួសារ
យុវជនមួយក្រុមមានគ្នាជិត១០នាក់ រស់នៅក្នុងខេត្តមណ្ឌលគិរី ទំនេរពីការសិក្សា នាំគ្នាចូលព្រៃបេះផ្លែគុយយកមកលក់ដើម្បីយកថវិកាសម្រាប់ផ្គត់ផ្គង់ការរៀនសូត្រ និងគ្រួសារ។ ដំណើរស្វែងរកប្រាក់ចិញ្ចឹមជីវិត ស្របពេលចូលដល់ខែមេសានេះ រដូវផ្លែគុយព្រៃបានឈានចូលមកដល់ហើយ និងកំពុងទុំល្អ ហើយប្រជាពលដ្ឋរស់នៅក្នុងភូមិបាននាំគ្នាសម្រុកចូលបេះផ្លែនេះដើម្បីបរិភោគផង និងលក់ទៅកាន់លើទីផ្សារ។

យុវជនឈ្មោះ កក្កដា អាយុ២០ឆ្នាំ រស់នៅឃុំចុងផ្លាស់ ស្រុកកែវសីមា បានថ្លែងប្រាប់កម្ពុជាថ្មីថា រាល់ពេលរដូវផ្លែគុយចូលមកដល់ រូបគេនិងមិត្តភ័ក្តិទំនេរពីការសិក្សា តែងតែនាំគ្នាចូលព្រៃដើម្បីបេះផ្លែគុយលក់បន្តទៅឱ្យឈ្មួញក្នុងតម្លៃ ១០ ០០០ រៀលក្នុងមួយគីឡូ។ ក្នុងមួយថ្ងៃក្រុមពួកគេ អាចរកបានចន្លោះពី ៥ទៅ ១០ គីឡូ។ យុវជន កក្កដា រៀបរាប់ថា៖« ជាទម្លាប់រាល់ឆ្នាំឱ្យតែចូលដល់ពាក់កណ្ដាលខែមេសា ដល់ចុងខែឧសភា ផ្លែគុយព្រៃចាប់ផ្ដើមសម្បូរខ្លាំងហើយ ដូច្នេះខ្ញុំនិងប្រជាពលរដ្ឋដែលរស់នៅក្បែរព្រៃសហគមន៍ តែងសម្រុកចូលបេះផ្លែមកលក់»។

ទោះបីជាផ្លែគុយសម្បូរ ប៉ុន្តែពិបាករក ដោយសារដើមរុក្ខជាតិព្រៃម្យ៉ាងនេះដុះតោងដើមឈើធំៗ ខ្ពស់ៗក្នុងព្រៃក្រាស់
ដូច្នេះពេលឡើងដើមម្តងៗ ទម្រាំបេះបានត្រូវចំណាយពេល និងប្រឈមគ្រោះថ្នាក់។ យុវជនរូបនេះ អះអាងថា ថវិកាដែលរកបានគឺសម្រាប់ចំណាយទៅលើថ្លៃការសិក្សា និងមួយផ្នែកសម្រាប់ផ្គត់ផ្គង់គ្រួសារ។


បើតាមយុវជន កក្កដា អះអាងថា សម្រាប់ផ្លែគុយព្រៃធម្មជាតិនៅខេត្តមណ្ឌលគិរី មានរសជាតិផ្អែមឆ្ងាញ់មិនសូវជូរខ្លាំងនោះទេ។ ការជួយគាំទ្រភោគផលពីសហគមន៍ព្រៃឈើ រួមចំណែកលើកកម្ពស់សហគមន៍គ្រួសារ ជាពិសេស រួមចំណែកកាត់បន្ថយការកាប់ព្រៃឈើខុសច្បាប់៕
អត្ថបទ៖ រៀម សុខហេង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


