ព័ត៌មានជាតិ
ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរី អំពាវនាវអ្នកទេសចរបន្តគាំទ្រផ្លែគុយព្រៃធម្មជាតិ ដែលពួកគាត់បេះផ្ទាល់ដៃ
នៅសល់តែពីរសប្ដាហ៍ទៀតតែប៉ុណ្ណោះ ផ្លែគុយព្រៃនៅខេត្តមណ្ឌលគិរីចាប់ផ្ដើមស្បើយហើយ ខណៈភ្លៀងកាន់តែធ្លាក់ជោគជាំ។

លោក គប់ ឈៀង អាយុ៣០ឆ្នាំ មានទីលំនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានរៀបរាប់ថា គាត់មានមុខរបរធ្វើស្រែចម្ការហើយពេលទំនេរពីស្រែចម្ការក៏ឆ្លៀតចូលទៅក្នុងព្រៃសហគមន៍បេះផ្លែគុយព្រៃយកមកលក់ឲ្យអាជីវករលក់បន្តនៅក្រុងសែនមនោរម្យគ្រាន់បានប្រាក់កាសផ្គត់ផ្គង់គ្រួសារបន្ថែម។ លោកបន្តថា ផ្លែគុយព្រៃក្នុងមួយថ្ងៃគាត់អាចបេះបានចន្លោះពី១៦គីឡូ ដល់២០គីឡូក្រាម ហើយផ្លែគុយព្រៃក្នុងខេត្តមណ្ឌលគិរីនេះ ជាទម្លាប់ពេលវាទុំចាប់ពីពាក់កណ្តាលខែមេសា រហូតទៅដល់ពាក់កណ្តាលខែឧសភាទើបស្បើយ។

លោក គប់ ឈៀង បញ្ជាក់ថា ក្នុងមួយសប្ដាហ៍មុនពេលគាត់បេះមកលក់ឲ្យអាជីវករលក់មួយរយៈមុន គឺមិនសូវមានគេទទួលទិញប៉ុន្មាននោះទេ ដោយសារផ្លែគុយព្រៃនេះ មានពលរដ្ឋផ្សេងនាំគ្នាសម្រុកបេះច្រើនដែលធ្វើឲ្យផ្លែគុយមាននៅតាមទីផ្សារច្រើន ហើយពេលខ្លះគាត់មិនអាចលក់អស់ និងត្រូវយកត្រឡប់ទៅផ្ទះវិញ ពេលខ្លះស្ទើរតែបោះចោលទៀតផង។ ប៉ុន្តែមួយរយៈចុងក្រោយនេះ អាជីវករបានទទួលទិញជាហូរហែ ព្រោះផ្លែគុយដែលគាត់បេះយកមកលក់សុទ្ធតែមានរសជាតិផ្អែមឆ្ងាញ់ ដូច្នេះធ្វើឲ្យគាត់មានទឹកចិត្តបន្តបេះផ្លែគុយនេះយកមកលក់ជារៀងរាល់ថ្ងៃ។

លើសពីនេះក៏សូមអំពាវនាវទៅដល់អតិថិជនក៏ដូចភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តមណ្ឌលគិរីមេត្តាជួយគាំទ្រផ្លែគុយព្រៃធម្មជាតិបេះដោយជនជាតិដើមភាគតិចផង ដើម្បីឲ្យលោកអាចរកចំណូលពីការបេះផ្លែគុយព្រៃនេះដើម្បីដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃនារដូវផ្លែគុយនេះ៕
អត្ថបទ៖ រៀម សុខហេង

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


