ព័ត៌មានជាតិ
កម្ពុជា នឹងពង្រឹងអនុវត្តនយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ ដើម្បីទប់ទល់នឹងការវិវត្តថ្មីៗនៃពិភពលោក
លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស បានអះអាងថា កម្ពុជា នឹងបន្តពង្រឹងការអនុវត្តនយោបាយការបរទេសប្រកបដោយភាពឯករាជ្យ និងឈរលើច្បាប់អន្តរជាតិជាមូលដ្ឋាន ក្នុងការឆ្លើយតបនឹងការបន្តវិវត្តន៍របស់ពិភព លោក និងការប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងការបរទេស នៅថ្ងៃទី១ ខែមីនា លោក អ៊ុច បូររិទ្ធ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ តាមការព្យាករណ៍ ពិភពលោកនឹងបន្តវិវត្តន៍ក្នុងភាពមិនប្រាកដប្រជា ភាពស្មុគស្មាញ និងពិបាកប៉ានស្មានបំផុត ដែលបង្កឡើងដោយបញ្ហាប្រឈមជាច្រើន។ លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ថា ការបន្តប្រកួតប្រជែងរបស់មហាអំណាចខាងភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្រ ជាបញ្ហាដ៏តានតឹងមួយសម្រាប់ពិភពលោក ជាពិសេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
តែយ៉ាងណាក្ដី លោក អ៊ុច បូររិទ្ធ បានអះអាងថា ស្ថិតក្នុងបរិបទដ៏ព្រួយបារម្ភបែបនេះ កម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេច តាមរយៈការបន្តពង្រឹងការអនុវត្តនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ ដោយបន្តអនុវត្តកិច្ចការ ទូតបុរេសកម្ម ប្រកបដោយភាពវាងវៃ និងបត់បែនក្នុងការពង្រឹងទំនាក់ទំនងជាមួយមិត្តចាស់ បង្កើនទំនាក់ទំនងជាមួយមិត្តថ្មី ស្របតាមការវិវត្តសភាពការណ៍ជាក់ស្ដែង។ ទន្ទឹមនេះ កម្ពុជា ក៏នឹងបន្តប្តេជ្ញាការពារផលប្រយោជន៍ស្នូលរបស់ជាតិ ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ឯករាជ្យភាព ក៏ដូចជាការការពារសន្តិភាពក្នុងផ្ទៃប្រទេស ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមផែនការយុទ្ធសាស្ត្រជាតិ៕

ដោយ ៖ ធឿន វ៉ានសុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


