ព័ត៌មានអន្ដរជាតិ
ថៃ ជំរុញឲ្យលើកកម្ពស់ការជល់មាន់ ដើម្បីទាក់ទាញទេសចរ ជួយសេដ្ឋកិច្ច
ក្រសួងមហាផ្ទៃថៃ បានប្រកាសនាពេលថ្មីៗនេះថា ប្រទេសនឹងចាប់ផ្តើមការប្រកួតជល់មាន់ និងល្បែងពាក់ព័ន្ធសត្វផ្សេងទៀតឡើងវិញ ប៉ុន្តែការលេង ត្រូវបានអនុញ្ញាតក្នុងលក្ខខណ្ឌតឹងរ៉ឹងជាទីបំផុត។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation និង Thaiger។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក Suttipong Junjaroen បានប្រកាសជាផ្លូវការថា ការជល់មាន់ ការប្រណាំងសេះ ការជល់ត្រីក្រឹមសៀម ការជល់គោ និងការប្រណាំងគោ អាចចាប់ផ្តើមឡើងវិញបាននៅពេលនេះ ដោយសារតែជំងឺរាតត្បាតកូវីដ១៩បានធូរស្បើយ។
ទោះបីជាយ៉ាងណាក៏ដោយ ការភ្នាល់នឹងត្រូវបានអនុញ្ញាតនៅក្រោមលក្ខខណ្ឌដ៏តឹងរ៉ឹង ដរាបណាទីតាំងទទួលការអនុញ្ញាត និងប្រកាន់ខ្ជាប់នូវច្បាប់ និងបទប្បញ្ញត្តិដែលកំណត់ដោយក្រសួង។

យោងតាមក្រសួងយុត្តិធម៌ កីឡាប្រភេទនេះ នឹងត្រូវបានផ្សព្វផ្សាយជាទម្រង់នៃ “អំណាចទន់” របស់ប្រទេសថៃ ដើម្បីលើកទឹកចិត្តភ្ញៀវទេសចរបរទេសឲ្យចូលរួមការប្រកួត និងភ្នាល់ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច។
យ៉ាងណា ការជល់មាន់ និងការជល់ត្រីក្រឹមសៀម នឹងត្រូវបានអនុញ្ញាតតែនៅថ្ងៃចុងសប្តាហ៍ប៉ុណ្ណោះ ហើយមិនឲ្យលេងនៅថ្ងៃសីលឡើយ។

ជាងនេះទៅទៀត ការយកសត្វទៅជល់ ត្រូវតែធ្វើឡើងដោយគិតដល់សុខុមាលភាពរបស់សត្វ។ ភាពញឹកញាប់នៃការភ្នាល់ នឹងត្រូវបានកំណត់អាស្រ័យលើខេត្ត ហើយអ្នកចូលរួមមិនទាន់គ្រប់អាយុ នឹងមិនត្រូវបានអនុញ្ញាតទេ។
ថ្វីបើការជល់មាន់គឺជារឿងខុសច្បាប់នៅក្នុងប្រទេសមួយចំនួនដូចជាកម្ពុជា សហរដ្ឋអាមេរិក អង់គ្លេស រុស្ស៊ី កាណាដា អូស្ត្រាលី អាហ្សង់ទីន បែលហ្ស៊ិក ប្រេស៊ីល កូស្តារីកា អាល្លឺម៉ង់ ឥណ្ឌា និងប្រទេសជាច្រើនទៀតក៏ដោយ ប៉ុន្តែក្រសួងយុត្តិធម៌ថៃ នឹងលើកកម្ពស់ការប្រយុទ្ធសត្វជាឧបករណ៍ជំរុញវិស័យទេសចរណ៍៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ល្បែងមាន់ជល់អនឡាញ កំពុងរីកដូចផ្សិតនៅស្រុកកៀនស្វាយ សមត្ថកិច្ចមិនមានវិធានការណ៍បង្ក្រាប
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


