ជីវិតកម្សាន្ដ
មិនខ្វល់ការរិះគន់ មាស សុខសោភា ថា គិតរឿងល្អៗទាំងនេះជាផ្នែកមួយនៃសេចក្តីសុខជីវិត
ដូចដែលទស្សនិកជន និងអ្នកគាំទ្របានដឹងហើយថា តារាចម្រៀងសំនៀងផ្អែមអ្នកនាង មាស សុ ខសោភា ថ្នីៗនេះបានរងការរិះគន់ដោយមិនសំចៃមាត់ក្រោយស្លៀកពាក់ឈុតសិចស៊ីវៀលខ្នងបញ្ចេញសាច់ខ្ចីមួយល្វែងក្រោយតែម្តង។

ជាការពិតនេះពុំមែនទើបលើកទីមួយទេ ខណ:កាលពីប៉ុន្មានថ្ងៃមុននេះតារាចម្រៀង មាស សុខសោភា ក៏ត្រូវបានតារាចម្រៀងលោក ម៉ៃ សុគន្ធ ធ្វើការរិះគន់ទៅលើរូបថតស្លៀកពាក់បញ្ចេញភាពសិចស៊ីម្តងរួមមកហើយប៉ុន្តែកាលណោះនាងពុំមានប្រតិកម្មឆ្លើយតបអ្វីទេ ពោលគ្រាន់តែមានការវែកញែកពីសំណាក់អ្នកគាំទ្រមួយចំនួនដោយខ្លះគាំទ្រ មាស សុខសោភា និងខ្លះទៀតរិះគន់ជាបន្តបន្ទាប់។

ថ្វីត្បិតការរិះគន់នោះបានកើតឡើងលើកំពូលតារាចម្រៀង មាស សុខសោភា ម្តងជាពីរដងនាអំឡុងពេលប៉ុន្មានថ្ងៃជាប់ៗគ្នាក៏ពិតមែន តែសម្រាប់សាមីខ្លួនហាក់ធ្វើប្រងើយមិនមានប្រតិកម្មណាមួយទេ។ ផ្ទុយទៅវិញតារាស្រីរូបនេះបែរជានិយាយថា សេចក្តីសុខជីវិត គឺកើតចេញពីទង្វើរដែលគិតនូវអ្វីល្អៗសម្រាប់មនុស្សគ្រប់គ្នា។

មាស សុខសោភា បានបញ្ជាក់ដូច្នេះថា “បរិយាកាសល្អៗជាមួយអ្វីល្អៗគិតរឿងល្អៗហើយដកដង្ហើមវែងៗទាំងនេះក៏ជាផ្នែកមួយនៃសេចក្តីសុខរបស់ខ្ញុំ។ ចុះអ្នកវិញតើអ្វីទៅសេចក្តីសុខរបស់អ្នកខមមិនប្រាប់បន្តិចមក “។
សូមជម្រាបដែរថា តារាស្រី មាស សុខសោភា មុននេះបានបង្ហាញខ្លួនតាមរយ:ការស្លៀកពាក់សម្ញែងភាពសិចស៊ីធ្វើឲ្យ អ្នកគាំទ្រសម្តែងការមិនពពេញចិត្ត និងរិះគន់ទៅលើរូបនាង។ ចំពោះការរិះគន់នេះគឺធ្វើឡើងក្រោយពីគណនី តីកតុក មួយបានបង្ហោះវីដេអូបង្ហាញពីសកម្មភាពតារាចម្រៀង មាស សុខសោភា កំពុងបកស្រាយបទចម្រៀង យ៉ាង ពីរោះតែ មើលទៅសម្លៀកបំពាឈុតរាត្រីស្រមោលសវិញហាក់វៀលបញ្ចេញសាច់ខ្នងមើលឃើញទាំងស្រុង៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន