Connect with us

KPT+

អ្នកវិទ្យាសាស្ត្រជោគជ័យបង្កើតសត្វកណ្ដុរ ទោះយកហ្សែនឈ្មោលដូចគ្នា

បានផុស

នៅ

អ្នកវិទ្យាសាស្ត្របានបង្កាត់សត្វកណ្ដុរដោយប្រើស៊ុតដែលមានប្រភពចេញពីកោសិកាឈ្មោល ជារបកគំហើញមួយអាចត្រួសត្រាយផ្លូវឱ្យបុរសមានកូននៅថ្ងៃអនាគត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្រាវជ្រាវដឹកនាំដោយសាស្ត្រាចារ្យ Katsuhiko Hayashi នៃសាកលវិទ្យាល័យអូសាកានេះ បានលើកមកពណ៌នាក្នុងវិទ្យាស្ថាន Crick កាលពីថ្ងៃពុធ ទី០៨ កន្លងផុតទៅ ។

ក្នុងដំណើរការនោះអ្នកស្រាវជ្រាវអះអាងថាពួកគេបង្កើតពងបានជោគជ័យដោយបង្វែរគូក្រូម៉ូសូម XY ពីកោសិកាស្បែករបស់សត្វកណ្ដុរឈ្មោលទៅជាគូក្រូម៉ូសូម XX ញី តាមរបៀបបំប្លែងកោសិកាស្បែកទៅជាស្ទីមសែល រួចលុបក្រូម៉ូសូម Y ចម្លងក្រូម៉ូសូម X ចូល ហើយផ្គូផ្គងច្បាប់ចម្លងជាមួយក្រូម៉ូសូម X ដើមវិញ ។ បន្ទាប់ពីបង្កើតពងដោយជោគជ័យ អ្នកវិទ្យាសាស្ត្របានយកមេជីវិតកណ្ដុរឈ្មោលមួយទៀតដាក់បញ្ចូលជាការស្រេច ។

តិចនិកខាងលើបានបង្កើតកូនកណ្ដុរ ៧ ដែលមានសុខភាពល្អ និងអាយុវែងធម្មតាដូចកណ្ដុរទូទៅ ដូចនេះគេជឿថានាថ្ងៃអនាគតវាអាចជួយត្រួសត្រាយផ្លូវសម្រាប់បុរសស្រលាញ់បុរសឲ្យមានកូនដែរ ។

ដោយឡែកសាស្ត្រាចារ្យ George Daley នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហាវ៉ាដ ដែលមិនមានចំណែកក្នុងការស្រាវជ្រាវបានបញ្ចេញមតិថា “គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែបើប្រើតិចនិកនេះទៅលើមនុស្សអាចពិបាកជាងធ្វើលើកណ្ដុរ” ៕

ប្រែសម្រួល ៖ វារី

ប្រភព ៖ Skynews

ចុចអាន ៖ ស៊ុតសកំពុងក្លាយជាដំណោះស្រាយបញ្ហាមីក្រូប្លាស្ទិក ក្នុងមហាសមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ចិន ចោទ អង់គ្លេស ថា​ទិញ​ក្បាល​មន្ត្រី​រដ្ឋាភិបាល​២​នាក់ ចូល​ធ្វើ​ជា​ចារកម្ម​ក្បត់​ជាតិ

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

នាវាកម្សាន្តដែលរៀបចំ Pre-Wedding លើកទី ២ របស់កូនសេដ្ឋី ឥណ្ឌា មានលក្ខណៈពិសេសខ្លាំង

សេដ្ឋកិច្ច៦ នាទី មុន

OPEC+ បន្ត​កាត់​បន្ថយ​​ទិន្នផល​​ប្រេង ដល់ចុង​​ឆ្នាំ​ ២០២៥​ ខណៈ​តម្រូវ​ការ​ខ្សោយ​

ព័ត៌មានជាតិ៩ នាទី មុន

ពលការិនី អរគុណ រាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ មើលថែ តាំងពីនៅអារ៉ាប៊ីសាអូឌីត រហូតមកដល់ស្រុកខ្មែរ

វប្បធម៌ ជំនឿ១៣ នាទី មុន

ពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចសង្ឈ ទេព វង្ស ជាការបន្សល់​ទុកឯកសារសម្រាប់ខ្មែ​រ​គ្រប់ជំនាន់ ​

Sokha Hotels

ព័ត៌មានពេញនិយម