KPT+
ស៊ុតសកំពុងក្លាយជាដំណោះស្រាយបញ្ហាមីក្រូប្លាស្ទិក ក្នុងមហាសមុទ្រ
យោងតាមក្រុមអ្នកស្រាវជ្រាវនៅវិស្វកម្មព្រីនស្តុន ស៊ុតសអាចបំប្លែងទៅជាសារធាតុដែលអាចដកមីក្រូប្លាស្ទិកចេញពីទឹកសមុទ្របានយ៉ាងមានប្រសិទ្ធភាព ។
មីក្រូប្លាស្ទិកគឺជា បំណែកតូចៗនៃផ្លាស្ទិចដែលបែកចេញពីប្លាស្ទិកធំ ហើយមានសមត្ថភាពបំពុលអាហារនិងទឹកនាំឱ្យមានបញ្ហាសុខភាពជាច្រើន លើសពីនេះវាត្រូវបានគេប៉ាន់ប្រមាណថាមានមីក្រូប្លាស្ទិកច្រើនជាង ២៤ ពាន់ពាន់លានបំណែកក្នុងទឹកសមុទ្រ ។

ត្រលប់មកវិធីសាស្ត្រស៊ុតសវិញ គេប្រើប្រាស់វាដើម្បីផលិត aerogel ដែលជាវត្ថុស្រាលផ្ទុកថាមពល អ៊ីសូឡង់កម្ដៅ និងចម្រោះទឹក វិធីសាស្ត្រនេះបានមកពីលោក Craig Arnold អនុប្រធានផ្នែកនវានុវត្តន៍របស់ព្រីនស្តុន ខណៈពេលគាត់កំពុងញ៉ាំអាហារថ្ងៃត្រង់ ។

ដំបូងគាត់ណែនាំក្រុមការងារឲ្យលាយគ្រឿងផ្សំនំប៉័ងទាំងអស់ជាមួយកាបូនម្ដងមួយៗរហូតដល់សល់តែស៊ុតសមួយមុខគត់ បន្ទាប់មកប្រូតេអ៊ីននៅក្នុងស៊ុតពណ៌សត្រូវបានអ្នកស្រាវជ្រាវសម្ងួតដោយបង្កក មុនពេលត្រូវកំដៅនៅសីតុណ្ហភាពជាង ១៦០០ អង្សាហ្វារិនហៃក្នុងបរិយាកាសគ្មានអុកស៊ីហ្សែនដើម្បីឲ្យវាមានឥទ្ធិពលលើការផ្លាស់ប្តូរ ។

ផលិតផលចុងក្រោយពីស៊ុតសមានសមត្ថភាពក្នុងការដកអំបិល និងមីក្រូប្លាស្ទិកចេញពីទឹកសមុទ្រយ៉ាងងាយ ថែមទាំងចំណាយតិច និងមិនសូវហត់ទៀតផង ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ អ្នកវិទ្យាសាស្ត្រ រកឃើញសរីរាង្គថ្មី នៅក្នុងខ្លួនមនុស្ស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


