កីឡា
ឥណ្ឌូណេស៊ី ចង់អញ្ជើញអាហ្សង់ទីន មកប្រកួតមិត្តភាពខែ មិថុនា ខាងមុខ
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) កំពុងពិចារណាអញ្ជើញម្ចាស់ជើងឯកពិភពលោកអាហ្សង់ទីន មកប្រកួតមិត្តភាពនៅខែ មិថុនា ឆ្នាំនេះ។ នេះបើតាមសម្ដីរបស់អនុប្រធានសហព័ន្ធ។
អនុប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Zainudin Amali បានបង្ហើបថា ពួកគេកំពុង ពិចារណាអញ្ជើញក្រុមជម្រើសជាតិអាហ្សង់ទីន មកប្រកួតមិត្តភាពនៅខែ មិថុនាឆ្នាំនេះ។ បច្ចុប្បន្ននេះ ក្រុមឥណ្ឌូណេស៊ី បានរកឃើញគូប្រជែងក្នុងថ្ងៃ FIFA Days ក្នុងខែមិថុនា ដែលជាប្រទេសប៉ាឡេស្ទីន ប៉ុន្តែពួកគេនៅតែចង់ ស្វែង រកដៃគូប្រកួតប្រជែងផ្សេងទៀត។
ថ្លែងទៅកាន់សារព័ត៌មាន លោក Zainudin Amali បាននិយាយថា៖ «ប្រធាន PSSI លោក Erick Thohir បានទាក់ទងសហព័ន្ធជាច្រើន។ នៅខែមិថុនា ឆ្នាំ២០២៣ ក្រុមឥណ្ឌូណេស៊ីនឹងជួបប៉ាឡេស្ទីន ហើយបន្ទាប់មក អាចជាអាហ្សង់ទីន។ នោះជាផែនការរបស់ លោក Erick Thohir។ ចាំមើលថា មានអ្វីកើតឡើង។ ជាការពិតណាស់យើងនឹងរៀបចំផែនការបម្រុងទុក។ ប្រសិនបើយើងមិនអាចអញ្ជើញអាហ្សង់ទីនបានទេ យើងព្យា យាមអញ្ជើញក្រុមកំពូលៗនៅអាស៊ី ដូចជា អារ៉ាប៊ីសាអូឌីត ឬជប៉ុនមកប្រកួត។ ភាគីជប៉ុនក៏ប្តេជ្ញាគាំទ្រយើងដែរ។ នោះពិតជាអស្ចារ្យណាស់»។
លោក Zainudin Amali បានទទួលស្គាល់ថា ក្រុមឥណ្ឌូណេស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួត មិត្តភាពជាមួយក្រុមបម្រុង ឬក្រុមយុវជនអាហ្សង់ទីន។ លោកបានបន្ថែមថា៖ «អាហ្សង់ទីនអាចបញ្ជូនក្រុមបម្រុង ឬក្រុម U23 មកកាន់ប្រទេសឥណ្ឌូនេស៊ី។ យើងមិនទាន់បញ្ជាក់អ្វីនៅពេលនេះទេ។ លោកប្រធាន Erick Thohir បានសន្យាថានឹងអញ្ជើញគូប្រជែងខ្លាំងបំផុតមកទីនេះ»។
គួរបញ្ជាក់ផងដែរថា តាមកាលវិភាគ ក្រុមអាហ្សង់ទីន នឹងទៅអាស៊ី ដើម្បីចូលរួមការប្រកួតមិត្តភាពជាមួយបង់ក្លាដែស ក្នុងខែមិថុនា។ ដូច្នេះឱកាសសម្រាប់ឥណ្ឌូនេស៊ីអញ្ជើញម្ចាស់ជើងឯកពិភពលោកមួយនេះហាក់មានភាគរយ។
ការប្រកួតថ្ងៃ FIFA Days ខែមិថុនា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែមិថុនា។ នេះជាការប្រកួតដែលក្លិបត្រូវបង្ខំចិត្តបញ្ចេញតារាឆ្នើមសម្រាប់ក្រុមជម្រើសជាតិ។ ដូច្នេះហើយ ឱកាសសម្រាប់អ្នកគាំទ្រឥណ្ឌូនេស៊ីក្នុងការតាមដាន Lionel Messi, Enzo Fernandez, Lautaro Martinez… គឺពិតជាខ្ពស់ណាស់»។
អ្នកគាំទ្រឥណ្ឌូណេស៊ី ជាច្រើនពិតជារំភើបចិត្តចំពោះការពិតនេះ។ មនុស្សជាច្រើនអះអាងថានឹងបោះពុម្ពអាវយឺត “ខ្ញុំស្រឡាញ់ PSSI” ប្រសិនបើនេះក្លាយជាការពិត៕
ប្រភព៖ bola.com
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ