Connect with us

កីឡា

អន​ បូរីហ្សា​ គ្រាន់​តែ​ប្រឡង​ចប់​មក​គាំទ្រ​បាល់ទាត់​ជម្រើស​ជាតិ​ភ្លាម​ និង​សន្យា​បន្ត​មក​លើក​ក្រោយៗ​ទៀត​

បានផុស

នៅ

កញ្ញា​ អន​ បូរីហ្សា​ ថា​ក្នុង​ការ​ប្រកួត​មិត្តភាព​រវាង​កម្ពុជា​ ប៉ះ​ ប៊ូតង់​ លើក​មុន​រូប​គេ​មិន​បាន​ចូលរួម​ទេ​ដោយ​សារ​តែ​ជាប់​ប្រឡង​ ខណៈ​លើក​ទី២​ ប៉ះ​ ហុងកុង​ ដែល​ទើប​បញ្ចប់​នេះ​គឺ​មិន​អាច​ឃាត់​ចិត្ត​ខ្លួន​បាន​ឡើង​ត្រូវ​តែ​មក​គាំទ្រ​ និង​កាន់​តែ​ពេញ​ចិត្ត​មិន​ខក​បំណង​ដោយ​ជម្រើស​ជាតិ​កម្ពុជា​ធ្វើ​បាន​ល្អ​ទៀត​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា​ អន​ បូរីហ្សា​

យុវតី​ថ្នាក់​ទី៩​ អន​ បូរីហ្សា ​បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ចាប់​គាំទ្រ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​តាំង​ពី​អំឡុង​ឆ្នាំ​២០២០​ មក​ម្ល៉េះ។​ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ ២លើក​កន្លង​ទៅ​នេះ​រូប​គេ​មិន​បាន​មក​ទស្សនា​គាំទ្រ​ជំនួប​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ ប៊ូតង់​ នោះ​ទេ​ដោយ​សារ​តែ​រវល់​ប្រឡង។​

អ្នក​គាំទ្រ​ខាង​លើ​បន្ថែម​ទៀត​ថា​ នៅ​ជំនួប​ជា​មួយ​ ហុងកុង​ នេះ​រូប​គេ​ទំនេរ​ក៏​ឆ្លៀត​មក​ចូលរួម​លើក​ទឹកចិត្ត​ដល់​ក្រុម​កម្ពុជា​តែ​ម្ដង។​ ការ​មក​ចូលរួម​គាំទ្រ​នៅ​ថ្ងៃ​ទី៩​ មិថុនា​ ឆ្នាំ​២០២៦​ នេះ​គឺ​មិន​ធ្វើ​ឲ្យ​ខ្លួន​ខក​បំណង​នោះ​ឡើយ​ ពោល​មាន​កម្លាំង​ឡើង​វិញ​តែ​ម្ដង​បន្ទាប់​ពី​ឃើញ​លទ្ធផល​ប្រកួត​បើ​ទោះ​ជា​នឿយហត់​ពី​ការ​សិក្សា​យ៉ាងណា​ក្ដី។​

ក្រុម​ជម្រើសជាតិ​កម្ពុជា

កញ្ញា​ អន​ បូរីហ្សា​ ថា​នឹង​បន្ត​មក​គាំទ្រ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​រហូត​ ព្រោះ​ការ​គាំទ្រ​ពី​មហាជន​គឺ​បាន​ផ្ដល់​កម្លាំង​ចិត្ត​ដល់​កីឡាករ​ និង​បាន​ធ្វើ​ឲ្យ​វិស័យ​កីឡា​មួយ​នេះ​កាន់​តែ​រីកចម្រើន​ទៅ​មុន​ជា​បន្តបន្ទាប់​ទៀត​ពិសេស​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ។​

កញ្ញា​ អន​ បូរីហ្សា​

បញ្ជាក់​ដែរ​ថា​ រយៈពេល​ថ្មីៗ​នេះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ធ្វើ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​ ២ប្រកួត​គឺ​ឈ្នះ​ទាំង​ ២​ប្រកួតគឺ​លើក​ទី១​ យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ប៊ូតង់​ ដោយ​លទ្ធផល​ ៤-០​ និង​លើក​ទី២​ កាល​ពី​ថ្ងៃ​ទី៩​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ នេះ​យក​ឈ្នះ​លើ​ ហុងកុង​ ដោយ​លទ្ធផល​ ២-០​ ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​ជាង​ ២ម៉ឺន​នាក់៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម