ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី ដាច់ខាតមិនជួយ អាមេរិក ការពារ តៃវ៉ាន់ ជាថ្នូរនឹងនាវាមុជទឹកនុយក្លេអ៊ែរឡើយ
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអូស្ត្រាលីដាច់ខាតមិនគាំទ្រសហរដ្ឋអាមេរិកក្នុងជម្លោះយោធាណាមួយលើកោះតៃវ៉ាន់ ជាថ្នូរនឹងកិច្ចព្រមព្រៀងដើម្បីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិកនោះទេ ។

នៅពេលអ្នកសារព័ត៌មានសួរថា តើអូស្ត្រាលីនឹងជួយដល់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលមានជម្លោះលើកោះតៃវ៉ាន់ជាថ្នូរនឹងការទិញនាវាមុជទឹកដែរឬយ៉ាងនោះ, លោក Marles បានប្រាប់ថា “វាមិពិតនោះទេ ហើយដាច់ខាតអូស្ត្រាលីក៏នឹងមិនធ្វើការប្ដេជ្ញាបែបនេះនោះដែរ” ។
អូស្ត្រាលី សហរដ្ឋអាមេរិក និងអង់គ្លេស បានបង្ហាញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង AUKUS កាលពីថ្ងៃចន្ទសប្ដាហ៍មុន ដោយនៅក្នុងនោះទីក្រុងកង់បេរ៉ានឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរធុន Virginia របស់អាមេរិកចំនួន ៥ គ្រឿងនៅក្នុងទសវត្សរ៍ឆ្នាំ ២០៣០ ។

រហូតមកដល់ពេលនេះ ចិននៅតែចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ជម្រើសនៃការបង្ខំយកកោះនេះមកវិញឡើយ ខណៈប្រធានាធិបតី Joe Biden ក៏បានលើកឡើងផងដែរថា សហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមកពីសំណាក់ប្រទេសចិន ។
គួររំឭកឡើងវិញថា តៃវ៉ាន់មានឯករាជ្យពិតប្រាកដតាំងពីឆ្នាំ ១៩៤៩ នៅពេលដែលភាគីចាញ់ក្នុងសង្គ្រាមស៊ីវិលចិនបានភៀសខ្លួនទៅកាន់កោះនេះ និងបានបង្កើតរដ្ឋបាលរបស់ខ្លួន ហើយប្រទេសចិនបានចាត់ទុកតៃវ៉ាន់ជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់