ជីវិតកម្សាន្ដ
អ្នកគាំទ្រសរសើរសម្រស់ Nune ក្រោយស្លៀកឈុតនាងសីតា
អ្នកគាំទ្រជាច្រើនពោលសរសើរសម្រស់តារាស្រីជំនាន់ចាស់ Nune Woranuch យ៉ាងភ្លូកទឹកភ្លូកដី ក្រោយនាងបង្ហោះរូបភាពឈុតបុរាណប៉ុន្មានសន្លឹកតាមរយៈបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន។

តាមរយៈរូបភាពខាងលើនេះ Nune បញ្ចាក់ថា នេះសម្រាប់ព្រឹត្តិការណ៍ Ramayana អន្តរជាតិក្នុងពិធីបុណ្យ Ayutthaya Khon ឆ្នាំទី៤ នឹងប្រារព្ធឡើងយ៉ាងអធិកអធម នៅដើមខែមេសា។ ជាមួយគ្នានេះ រៀមច្បង Nune ក៏បានចេញសារទៅកាន់អ្នកគាំទ្រឲ្យចូលរួមឲ្យបានច្រើនកុះករ និងឲ្យតាមដានបរិយាកាសក្នុងព្រឹត្តិការណ៍នេះ តាមរយៈCaption ក្រោម Post ថា “ថ្ងៃទី ០១ ខែមេសា ជួបសីតា ក្នុងកម្មវិធី Ramayana Ayothaya Parade by Khun Wo at Phra Nakhon Si Ayutthaya. #Chuichai Brahmin”។

លើសពីនេះ ការផាត់មុខបែបនាងសីតារបស់ Nune ក៏ទទួលការសរសើរព្រោងព្រាតពីសំណាក់មហាជន ជាពិសេសអ្នកគាំទ្ររបស់នាងថាឲ្យតែ Nune ស្លៀកឈុតបុរាណមិនមានឈុតដែលថានាងស្លៀកហើយមិនសមនោះទេ។ ម្យ៉ាងទៀតរូបភាពរបស់នាងដូចជានារីសម័យបុរាណដ៏រស់រវើក មានកាយវិការគួរឲ្យស្ងប់ស្ងែង។ ស្របពេលនោះដែរ អ្នកគាំទ្របាននិងសម្រុកចូលទៅចុច Like ដ៏ច្រើនលើសលប់ដល់ទៅ ១៥,០០០ដង មិនធ្លាប់មានកន្លងមក៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Weir ចែករំលែកសុភមង្គលពិតក្នុងជីវិត ក្នុងនាមជាឪពុកថ្មីថ្មោង
ចុចអាន៖Bella បង្ហាញឈុតដៃតូចរឹបដងខ្លួន ទស្សនិកជនកម្រឃើញនាងក្នុងសភាពសិចស៊ី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


