ជីវិតកម្សាន្ដ
ពោះកាន់តែខ្ទាតធំជាងមុន តែសម្រស់ Patricia នៅតែទាក់ភ្នែកមហាជន
ក្រោយថតរូប Selfie នៅពីមុខកញ្ចក់មិនទាន់បានប៉ុន្មានផង ភរិយាសេដ្ឋីថៃ Patricia Good ត្រូវអ្នកគាំទ្រជាច្រើនសម្រុកលើកសរសើរពីសម្រស់របស់នាងថា នៅតែស្អាតដូចកាលនៅក្រមុំជាពិសេសមុខមាត់នៅតែស្រស់ថ្លា។

តារាស្រី Patricia បានបង្ហោះរូបភាពនៅលើ Instagram ក្នុងរ៉ូបពណ៌ខ្មៅថតរូប Selfie នៅមុខកញ្ចក់ដោយនិយាយថា “Happy mama #ptglovesfood” ម៉ាក់សប្បាយចិត្តខ្លាំងណាស់។ អ្វីគ្រប់យ៉ាងដែលអ្នកញ៉ាំមើលទៅឆ្ងាញ់”។
ជាមួយគ្នានេះដែរ មហាជនជាច្រើនក៏បញ្ចេញមតិតែមួយថា ត្បិតថាមានផ្ទៃពោះបង្ហាញឲ្យឃើញធំជាងមុន ប៉ុន្តែយ៉ាងណា Patricia នៅតែស្អាតនិងមានផ្ទៃមុខរលោងដូចកាលមិនរៀបការ។ លើសពីនេះ បង្ហាញថានាងពូកែថែរខ្លួនមាំទាំមិនធម្មតាទេ ខណៈតារាស្រីរូបនេះតែងបង្ហាញវត្តមានដោយការតុបតែងមុខស្អាតៗលើបណ្ដាញសង្គមជានិច្ច។

គិតមកទល់ពេលនេះ វាមានរយៈពេលពីរបីខែហើយចាប់តាំងពីការប្រកាសរបស់គូស្វាមីភរិយា Note-Patricia ដែលជិតឃើញមុខកូនដំបូងរបស់ពួកគេ ស្របពេលគូស្នេហ៍នេះនៅមិនទាន់ប្រកាសថាកូនដំបូងជាភេទអ្វីនោះទេ។ ប៉ុន្តែមហាជនជាច្រើនបានទាយថានឹងមានកូនស្រី ដោយសារតែអ្នកម្តាយថ្មីថ្មោងរូបនេះច្រើនតែតុបតែងកាយស្អាតៗ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ