ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការផ្សាយព័ត៌មានមិនពិត ហើយមិនកែតម្រូវ ជាទង្វើដែលប្រាស់ចាកពីក្រមសីលធម៌វិជ្ជាជីវៈ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន លើកឡើងថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ហើយមិនព្រមកែតម្រូវ គឺជាទង្វើដែលប្រាស់ចាកពីក្រមសីលធម៌វិជ្ជាជីវៈ ខណៈដែលជិត ៣ខែ ឆ្នាំ ២០២៣នេះ មានអង្គភាពសារព័ត៌មានចំនួន ៥ហើយ ត្រូវបានក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណ។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែមីនានេះថា ការដែលក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានទាំងនោះ ដោយសារតែសារព័ត៌មានទាំងនោះ បានផ្សព្វផ្សាយព័ត៌មានមិនពិត ខ្វះការផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយពីភាគីដែលពាក់ព័ន្ធ។
ម្យ៉ាងទៀត អង្គភាពសារព័ត៌មានទាំងនោះ មិនព្រមទទួលស្គាល់កំហុស និងមិនព្រមធ្វើការកែតម្រូវខ្លឹមសារព័ត៌មាន ដែលខ្លួនបានផ្សាយខុស និងអង្គភាពសារព័ត៌មានខ្លះ ត្រូវបានរកឃើញបន្ថែមផងដែរ ថាសារព័ត៌មាននោះ បានទទួលផលប្រយោជន៍ផ្សេងៗ ដើម្បីជាថ្នូរនឹងការផ្សព្វផ្សាយព័ត៌មាន ឬមិនផ្សព្វផ្សាយព័ត៌មានជាដើម។
លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា «ការផ្សាយព័ត៌មានមិនពិត មិនកែតម្រូវ និងទទួលយកផលប្រយោជន៍ជាថ្នូរនឹងការផ្សាយ ឬមិនផ្សាយព័ត៌មាន ជាទង្វើដែលប្រាស់ចាកពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ដែលមានជាធរមាន»។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវគោរពឲ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន ព្រមទាំងគោរពឲ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងមានការទទួលខុសត្រូវខ្ពស់ ចំពោះការបំពេញតួនាទីភារកិច្ចរបស់ខ្លួនជាអ្នកប្រកបវិជ្ជាជីវៈមួយ។
ជាមួយគ្នានេះ ក៏ត្រូវចង់ចាំនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ៖ “អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”។ និង “អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ”៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
KPT+២ ម៉ោង ago
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ