ជីវិតកម្សាន្ដ
Liu Yifei ជាតារាចិនទីពីរ ក្លាយជាទូតសុឆន្ទៈសកលឲ្យម៉ាកប្រណីត Bulgari
តារាសម្តែងចិន Liu Yifei បានបង្កឱ្យមានព្យុះនៅលើបណ្តាញសង្គម នៅពេលដែលនាងត្រូវបានប្រកាសដោយម៉ាកគ្រឿងអលង្ការប្រណីត Bulgari ឱ្យក្លាយជាទូតសុឆន្ទៈសកលដូចតារាសម្តែងតៃវ៉ាន់ Shu Qi ។

កាលពីថ្ងៃទី ២៣ ខែមីនា នៅលើបណ្តាញសង្គមទាំងអស់នៃយីហោគ្រឿងអលង្ការ និងគ្រឿងប្រណីតអ៊ីតាលី Bulgari បានប្រកាសជាផ្លូវការថា តារាសម្តែងចិន Liu Yifei បានក្លាយជា “muse” ថ្មីរបស់ Bulgari ជាមួយនឹងតំណែងជាទូតសុឆន្ទៈសកល។ ជាពិសេសនៅលើទំព័រ Fanpage របស់ម៉ាក Bulgari បានណែនាំថា “បុគ្គលិកលក្ខណៈ ទេពកោសល្យ និងរចនាប័ទ្មដ៏គួរឱ្យទាក់ទាញរបស់នាង ធ្វើឱ្យនាងក្លាយជា muse ដ៏ល្អ ហើយសូមស្វាគមន៍មកកាន់គ្រួសារ Bulgarian” ។

ជាមួយគ្នានេះ ព័ត៌មានដែល Liu Yifei បានក្លាយជា “muse” របស់ Bulgari បានរីករាលដាលយ៉ាងលឿនទៅកាន់ Top 1 hotsearch (និន្នាការស្វែងរក) នៅលើវេទិកា Weibo ដោយសារបច្ចុប្បន្ននេះ ប្រទេសចិនមានតារាតែពីររូបគត់ដែល Bulgari ជ្រើសរើសជាតំណាងសកលរួមមាន អតីតតួអាសអាភាស Shu Qi និង Liu Yifei នេះឯង។ ចំពោះតារាសម្ដែង Shu Qi បានក្លាយជាទូតសុឆន្ទៈសកល កាលដើមខែកុម្ភៈ ឆ្នាំនេះ ។


បន្ទាប់ប្រកាសផ្លូវការ ពេលនេះ តារាសម្តែង Liu Yifei ចូលរួមជាអ្នកតំណាងសកលឲ្យម៉ាកយីហោរគ្រឿងប្រណីត Bulgari ដូចជាតារាស្រី Lisa សមាជិកក្រុម Blackpink និងតារាសម្តែងឥណ្ឌា Priyanka Chopra ក៏ដូចជាតារាសម្តែង Anna Hathaway និងតារាសម្តែង Zendaya ៕
ប្រែសម្រួល៖ នាងតូច
ចុចអាន៖Jisoo ក្លាយជាសិល្បករទោល មានអ្នកបញ្ជាទិញអាល់ប៊ុមទុកមុន ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន