ជីវិតកម្សាន្ដ
Jisoo ក្លាយជាសិល្បករទោល មានអ្នកបញ្ជាទិញអាល់ប៊ុមទុកមុន ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ
ថ្វីត្បិតតែមិនទាន់បានបង្ហាញខ្លួនជាផ្លូវការក៏ដោយ Jisoo សមាជិកក្រុម blackpink បានបង្កើតកំណត់ត្រាថ្មីមួយក្នុងនាមជាអ្នកសិល្បៈទោល K-Pop ជាស្ត្រីមានចំនួនអាល់ប៊ុមដែលបានបញ្ជាទិញច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ។

យោងទៅតាមផលិកម្ម YG Entertainment បានប្រកាសជាផ្លូវការថា អាល់ប៊ុមដំបូងរបស់ Jisoo ដែលជាសមាជិកក្រុម BLACKPINK មានចំណងជើងថា ME បានកើនឡើងលើស ៩៥០,០០០ បន្ទះទុកមុនហើយ។ ទន្ទឹមនឹងចំនួនដ៏ច្រើននេះ Jisoo បានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ចំនួនអាល់ប៊ុមដែលបានបញ្ជាទិញទុកមុន ក្នុងនាមសិល្បករទោលស្ត្រីក្នុងប្រវត្តិសាស្ត្រ K-Pop ។

ចំនួននៃការកក់នេះធ្វើឲ្យផលិតកម្មប៉ាន់ប្រមាណចំនួនអាល់ប៊ុមដែលត្រូវផលិតមុន ពីកត្តាផ្សេងៗរួមទាំងចំនួនអាល់ប៊ុមដែលទស្សនិកជនបញ្ជាទិញជាមុន ក្រុមហ៊ុននឹងគណនាចំនួនពិតប្រាកដដើម្បីផលិតអាល់ប៊ុមដែលសក្តិសមនឹងតម្រូវការរបស់អ្នកគាំទ្រ។ គួរកត់សម្គាល់ថារយៈពេលនៃការបញ្ជាទិញទុកមុននៅតែមានរយៈពេល ១១ ថ្ងៃអាល់ប៊ុមនេះនៅតែបន្តជាប្រធានបទដែលអ្នកគាំទ្រ K-Pop ចាប់អារម្មណ៍ ។

ប្រសិនបើ Jisoo ពិតជាលក់បាន ១ លានបន្ទះនៃអាល់ប៊ុម ME នាងក៏ក្លាយជាសិល្បករទោលទី ៤ ក្នុងប្រវត្តិសាស្ត្រដែលឈានដល់ “million copies” ក្នុងនាមជាសិល្បករទោល និងសមាជិកក្រុម ។ ជាមួយគ្នានេះ MV ទោលរបស់ Jisoo ដែលមានចំណងជើងថា “Flower” និងអាល់ប៊ុម “ME” នឹង ចេញជាផ្លូវការសម្រាប់ទស្សនិកជននៅថ្ងៃទី ៣១ ខែ មីនា ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ក្រោយមានពាក្យចចាមអារ៉ាមលែងលះប្តីប្រពន្ធ Hyun Bin ព្រមានចាត់វិធានការតាមផ្លូវច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


